ប្រទះឃើញជាងជួសជុលទូរស័ព្ទម្នាក់ ដួលស្លាប់នៅក្បែរតូបលក់ឥវ៉ាន់ដោយពុំដឹងមូលហេតុ

ព័ត៌មានសង្គម
ថ្ថ្ងៃពុធ 5 មករា 2022
ប្រទះឃើញជាងជួសជុលទូរស័ព្ទម្នាក់ ដួលស្លាប់នៅក្បែរតូបលក់ឥវ៉ាន់ដោយពុំដឹងមូលហេតុ

បាត់ដំបង៖ បុរសជាជាងជួសជុលទូរស័ព្ទដៃម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់នៅក្នុងតូបលក់ដូរមួយកន្លែង នៅមុខមន្ទីរពេទ្យបង្អែកខេត្ត កាលពីវេលាម៉ោង ០៦និង៣០នាទី ថ្ងៃទី ០៥ ខែមករា ឆ្នាំ២០២២ នៅចំណុចតូបលក់អីវ៉ាន់ស្ថិតក្នុងក្រុម០១ ភូមិព្រែកមហាទេព សង្កាត់ស្វាយប៉ោក្រុងបាត់ដំបង។

ប្រទះឃើញជាងជួសជុលទូរស័ព្ទម្នាក់ ដួលស្លាប់នៅក្បែរតូបលក់ឥវ៉ាន់ដោយពុំដឹងមូលហេតុ

សពជនរងគ្រោះឈ្មោះ សេង ចន្ធី  ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិ ខ្មែរ មុខរបរជាជាងជួសជុលទូរស័ព្ទ មានទីលំនៅក្នុងក្រុមទី៤១ នៅភូមិកើតហេតុខាងលើ។

មូលហេតុនៃការស្លាប់នេះសមត្ថកិច្ចផ្នែកជំនាញនិងក្រុមគ្រូពេទ្យបានសន្និដ្ឋានថាសពពិតជាស្លាប់ដោយឆ្លងចរន្តអគ្គីសនី(ឆក់ខ្សែភ្លើង)ពិតប្រាកដមែន៕

ប្រទះឃើញជាងជួសជុលទូរស័ព្ទម្នាក់ ដួលស្លាប់នៅក្បែរតូបលក់ឥវ៉ាន់ដោយពុំដឹងមូលហេតុ