នាងម្នាក់ស្គាល់តាមហ្វេសបុកថ្មីៗណាត់ជួបគ្នាក្នុងបន្ទប់ គ្រាន់មកដល់ភ្លាមរំលោភភ្លែត បានសម្រេចទាំង៤នាក់

ព័ត៌មានសង្គម
ថ្ថ្ងៃព្រហស្បតិ៍ 25 សីហា 2022
នាងម្នាក់ស្គាល់តាមហ្វេសបុកថ្មីៗណាត់ជួបគ្នាក្នុងបន្ទប់ គ្រាន់មកដល់ភ្លាមរំលោភភ្លែត បានសម្រេចទាំង៤នាក់

យុវជន ៤នាក់ ក្នុងនោះមានម្នាក់ស្គាល់គ្នាឆាតតាមហ្វេសប៊ុកនិយាយគ្នាលេងជាមួយយុវតីម្នាក់ជាច្រើនថ្ងៃ ហើយណាត់អូនស្រីមកលេងក្នុងបន្ទប់ជួលស្រាប់តែខាងប្រុសចាប់រំលោភសេពសន្ថវៈជនរងគ្រោះបានសម្រេច ក្រោយពីធ្វើសកម្មភាពរួចក៏មានគ្នីគ្នា ៣នាក់ទៀតមករំលោភម្នាក់ម្ដងៗរហូតបានសម្រេចទាំងអស់។

ក្រោយពីរំលោភហើយ ស្រ្តីរងគ្រោះមានឈ្មោះ រ.ស.វ អាយុ ១៥ឆ្នាំ បានមកប្តឹងសមត្ថកិច្ចថា ខ្លួនបានឆាតលេងតាមរយៈហ្វេសប៊ុកនិយាយគ្នាលេងជាមួយប្រុសម្នាក់ដោយខ្លួនមិនបានស្គាល់មុខគ្នាស្និទស្នាលសោះ លុះនៅល្ងាចថ្ងៃទី២៤ ខែសីហា ឆ្នាំ ២០២២ ជនសង្ស័យបានណាត់ឱ្យមកជួបនៅបន្ទប់ជួល ទល់មុខស្ថានីយទឹកស្អាត ភូមិគោរដ្ឋាន សង្កាត់អូរអំបិល ខ្លួនក៏មកតាមការណាត់នោះ ដោយគ្រាន់ជិៈម៉ូតូមកដល់បន្ទប់មិនទាន់បាននិយាយគ្នាអីផងស្រាប់តែជនសង្ស័យចាប់អូសខ្លួន ចូលក្នុងបន្ទប់រំលោភរហូតបានសម្រេចតែម្តង ក្រោយពីធ្វើសកម្មភាពហើយ មានបុរស៣នាក់ទៀត មកចាប់រំលោភម្តងម្នាក់ៗបានសម្រេចទាំងអស់ ទើបនាងវិលត្រឡប់មកផ្ទះ ស្របពេលនោះដឹងដល់ពូទើបជូនមកដាក់ពាក្យប្តឹងតែម្តង។

នាងម្នាក់ស្គាល់តាមហ្វេសបុកថ្មីៗណាត់ជួបគ្នាក្នុងបន្ទប់ គ្រាន់មកដល់ភ្លាមរំលោភភ្លែត បានសម្រេចទាំង៤នាក់

ក្រោយមកនគរបាលបានស្រាវជ្រាទើបឈានដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះ ហឿម សុជាអាយុ ២២ឆ្នាំ ជាសង្សារ ស្រុកកំណើតភូមិកណ្តាលត្បូង ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបងស្នាក់នៅបណ្តោះអាសន្នផ្ទះជួលខាងលើ និងជនសង្ស័យចំនួន ២នាក់ទៀត ក្នុងនោះមានម្នាក់រត់គេចខ្លួនបាត់។

ជនសង្ស័យបានសារភាពថាខ្លួន និងមិត្តភ័ក្រ្ត ៣នាក់ទៀត ១/មាន ឈ្មោះ ម៉ៅ ភេទប្រុសអាយុ២២ឆ្នាំមុខរបរបើកឡានដឹកទឹកកក ស្រីទូច ស្រុកកំណើតភូមិកណ្តាលជើង ឃុំគោកឃ្មុំ ស្រុកថ្មគោល ស្នាក់នៅបន្ទប់ជួលជាមួយគ្នាគេចខ្លួនបាត់ ទី២/ឈ្មោះ ភិល ភេទប្រុស អាយុ ២៤ឆ្នាំមុខរបរបើកឡានដឹកទឹកកក ទី៣/ ឈ្មោះ ធា ភេទប្រុស អាយុ ១៨ឆ្នាំ មុខរបរ បើកឡានដឹកទឹកកកស្នាក់នៅបន្ទប់ជួលជាមួយគ្នា ទាំងបួននាក់ពិតជាបានធ្វើសកម្មភាពរំលោភនាងនោះមែន។

បច្ចុប្បន្នជនសង្ស័យទាំង ៤នាក់ ក្រោយពីសួរនាំ កសាងសំណុំរឿងបញ្ជូនទៅតុលាការ ចំណែកម្នាក់ទៀតកំពុងតាមចាប់៕ 1Post 

នាងម្នាក់ស្គាល់តាមហ្វេសបុកថ្មីៗណាត់ជួបគ្នាក្នុងបន្ទប់ គ្រាន់មកដល់ភ្លាមរំលោភភ្លែត បានសម្រេចទាំង៤នាក់