ពលករខ្មែរឆ្លងដែនខុសច្បាប់ ១៤០នាក់ ភាគីថៃចាប់បញ្ជូនមកកម្ពុជាវិញ តាមច្រកអូរអន្លក់

ព័ត៌មានសង្គម
ថ្ថ្ងៃពុធ 16 មីនា 2022
ពលករខ្មែរឆ្លងដែនខុសច្បាប់ ១៤០នាក់ ភាគីថៃចាប់បញ្ជូនមកកម្ពុជាវិញ តាមច្រកអូរអន្លក់

នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ ពលករខ្មែរចំនួន ១៤០នាក់ (ស្រី៥៦នាក់ ក្មេង១៩នាក់ស្រី២នាក់) ត្រូវបានអាជ្ញាធរថៃបានបញ្ជូនមកតាមច្រកតំបន់អូរអន្លក់ ស្ថិតក្នុងភូមិអូរអន្លក់ ឃុំតាសែន ស្រុកកំរៀង ខេត្តបាត់ដំបង។ 

ក្នុងនោះក្រោយធ្វើតេសរហ័សមានវិជ្ជមានកូវីដ-១៩ចំនួន ៨នាក់ (ស្រី៦នាក់ ក្មេង១នាក់) បញ្ជូនទៅធ្វើចត្តាឡីស័កនៅមណ្ឌលគីឡូ៩ ស្រុកសំពៅលូន ខេត្តបាតដំបង។

ក្រៅពីនេះ ពលករដែលមានកាតចាក់វ៉ាក់សាំងចំនួន ១១៣នាក់ (ស្រី៤៣នាក់ ក្មេង១៨នាក់ស្រី១២នាក់) ក្នុងនោះបានចាក់វ៉ាក់សាំងឱ្យក្មេងចាប់ពីអាយុ៥ឆ្នាំដល់១៨ឆ្នាំចំនួន១០នាក់(ស្រី៥នាក់) និងបានអនុញ្ញាតឱ្យពួកគាត់ត្រឡប់ទៅផ្ទះវិញ៕

ពលករខ្មែរឆ្លងដែនខុសច្បាប់ ១៤០នាក់ ភាគីថៃចាប់បញ្ជូនមកកម្ពុជាវិញ តាមច្រកអូរអន្លក់