បាត់ដំបង៖ ទីតាំងសង្វៀនជន់មាន់មួយកន្លែងរបស់លោក វ័ន្ត បើកលេងបានយ៉ាងរលូន ស្ថិតក្នុងភូមិពពែល ឃុំគារ ស្រុកមោងឫស្សី ខេត្តបាត់ដំបង មានអ្នកចូលលេងរយនាក់ស្រែកហ៊ោកញ្រ្ជៀវកងរំពងគ្មានការបង្ក្រាប។
បើតាមប្រជាពលរដ្ឋខ្សឹបមកឱ្យ 1Post ដឹងថា មានសង្វៀនចំនួន ០៣ ក្បែរគ្នា ក្នុង១សប្ដាហ៍បើកលេង៣ថ្ងៃ គឺនៅថ្ងៃអង្គារ ថ្ងៃពុធ និងថ្ងៃសុក្រ ដែលចាញ់ឈ្នះ រាប់លានរៀលក្នុងមួយគូៗ និងតម្រូវឱ្យអ្នកចូលលេង ឬភ្នាល់ ត្រូវបង់ប្រាក់ឱ្យម្ចាស់សង្វៀនក្នុងម្នាក់ចំនួន ៣០០០រៀលជាមុន។
ទាក់ទងសកម្មភាពនេះលោក ស គឹមឡុង អធិការនគរបាលស្រុកមោងឫស្សី បានប្រាប់ឱ្យអ្នកយកព័ត៌មានដឹងថា ខាងលោកអត់ដឹងរឿងនេះទេ ប្រហែលជាគេលេងតាមរបៀបលួចលាក់ហើយលោកនឹងចុះទៅធ្វើការស្រាវជ្រាវដល់កន្លែងលេង ដើម្បីហៅម្ចាស់យកមកអប់រំណែនាំ បើមិនស្តាប់តាម ខាងលោកនឹងចាត់ការតាមនីតិវិធី៕