ខឹងគេមកទទូចសុំកូនស្រីឱ្យបានចូលរៀនសូត្រ បុរសជាឱពុកខឹងកាប់ជនរងគ្រោះរហូតដល់ស្លាប់

ព័ត៌មានសង្គម
ថ្ថ្ងៃសុក្រ 4 មីនា 2022
ខឹងគេមកទទូចសុំកូនស្រីឱ្យបានចូលរៀនសូត្រ បុរសជាឱពុកខឹងកាប់ជនរងគ្រោះរហូតដល់ស្លាប់

ករណីឃាតកម្មគិតទុកជាមុន( កាប់ដោយពូថៅ ) មួយបានកើតឡើងនៅថ្ងៃទី០៣ ខែមិនាឆ្នាំ២០២២ នៅចំណុចក្រុមទី១៩ភូមិអូរស្រឡៅ ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង កាលពីវេលាម៉ោងប្រមាណជាង១១ថ្ងៃត្រង់។ មើលវីដេអូ https://fb.watch/byBOOoyC74/

ជនសង្ស័យឈ្មោះ មាស ហុក ភេទប្រុស អាយុ៤៨ឆ្នាំ មានទីលំនៅក្រុមទី១៩ ភូមិអូរស្រឡៅ ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង ដោយបានធ្វើសកម្មភាពយកពូថៅ កាប់ទៅលើជនរងគ្រោះឈ្មោះ ឡៅ លុន ភេទប្រុស អាយុ៤៥ឆ្នាំ មានទីលំនៅក្រុមទី០៥ ភូមិបែកចានថ្មី សង្កាត់ ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង បណ្ដាលជនរងគ្រោះស្លាប់នៅកន្លែងតែម្តង។ 

ខឹងគេមកទទូចសុំកូនស្រីឱ្យបានចូលរៀនសូត្រ បុរសជាឱពុកខឹងកាប់ជនរងគ្រោះរហូតដល់ស្លាប់

លោកវរសេនីយ៍ឯក  ស៊ុន  សុវណ្ណ  អធិការនគរ បាលស្រុកសង្កែបានឱ្យដឹងថា មូលហេតុដែលឈានដល់ករណីឃាតកម្មនេះ គឺកាលពីប៉ុន្មានថ្ងៃមុនជនរងគ្រោះឈ្មោះ ឡៅ លុន ដែលជាបុគ្គលិករបស់អង្គការចិត្តសង្គម អន្តរវប្បធម៌ កម្មវិធីសុខភាពផ្លូវចិត្ត  PTO  បានចុះទៅជួបជនសង័្សយនេះម្តងមកហេីយ  ដេីម្បីសុំឱ្យគាត់ជាឪពុកអនុញ្ញាតឱ្យកូនស្រីបង្កេីតរបស់គាត់បានទៅសិក្សារៀនសូត្រក្នុងអង្គការ ត្បិតជនសង័្សយ  នេះគាត់មានកូនស្រីម្នាក់អាយុប្រមាណ ៧ឆ្នាំ តែគាត់មិនព្រមឱ្យកូនស្រីនេះចូលរៀនសូត្រដូចឪពុក ម្តាយគេដ៍ទៃទេ  ហេីយការជួបស្នេីសុំនេះ ក៏មិនទទួលបានលទ្ធផលដែរ។ លុះនៅថ្ងៃកេីតហេតុជនរងគ្រោះបានទៅម្តងទៀតដោយទៅតែម្នាក់ឯងសុំឱ្យជនសង័្សយជាឪពុកអនុញ្ញាតឱ្យកូនទៅរៀនសូត្រនៅកន្លែងអង្គការ ក៏ស្រាប់តែជនសង័្សយ ទាញពូថៅ  ដេញកាប់ជនរងគ្រោះរហូតដល់ស្លាប់នៅក្នុងបរិវេណផ្ទះនោះតែម្តង។ 

ខឹងគេមកទទូចសុំកូនស្រីឱ្យបានចូលរៀនសូត្រ បុរសជាឱពុកខឹងកាប់ជនរងគ្រោះរហូតដល់ស្លាប់

លោកអធិការបន្តថា ជនសង័្សយមានមុខរបរដេីរស៊ីឈ្នួលកាប់ស្មៅចំការឱ្យគេដេីម្បីចិញ្ចឹមជីវិតមានកូនស្រីតូចមួយនៅក្នុងបន្ទុក ហេីយប្រពន្ធបានលែងលះគ្នាដែរ។ ជាទូទៅជនសង័្សយរូបនេះគេថា គាត់ជាមនុស្សមានសតិមិនល្អ ហេីយពេលសាកសួរពីមូលហេតុ ដែលឈានដល់ការប្រព្រឹត្តបែបនេះ  ជនសង័្សយនិយាយថា ជនរងគ្រោះមកនិយាយឱ្យគាត់ព្រមប្រគល់កូនស្រីគាត់ឱ្យទៅរៀននៅអង្គការដែលគាត់យល់ថា នេះជាល្បិចចង់នាំយក កូនស្រីចាកចេញពីគាត់ទេីបគាត់ប្រព្រឹត្តបែបនេះទៅលេីជនរងគ្រោះ។ 

បច្ចុប្បន្នជនសង្ស័យដៃឆៅត្រូវបានបញ្ជូនទៅសមត្ថកិច្ចជំនាញដើម្បីអនុវត្តន៍នីតិវិធីបន្ត៕

ខឹងគេមកទទូចសុំកូនស្រីឱ្យបានចូលរៀនសូត្រ បុរសជាឱពុកខឹងកាប់ជនរងគ្រោះរហូតដល់ស្លាប់