អាជីវករផ្សារអូរឬស្សីរាប់រយនាក់ លើកគ្នាតវ៉ាកែពាក្យ និងសុំបញ្ចុះតម្លៃជួល ៥០ភាគរយ

ព័ត៌មានសង្គម
ថ្ថ្ងៃពុធ 20 កក្កដា 2022
អាជីវករផ្សារអូរឬស្សីរាប់រយនាក់ លើកគ្នាតវ៉ាកែពាក្យ និងសុំបញ្ចុះតម្លៃជួល ៥០ភាគរយ

ការតវ៉ានេះធ្វើឡើងបន្ទាប់ពីគណៈកម្មការផ្សារអូរឫស្សី បានជូនដំណឹងដល់ក្រុមអាជីវកឱ្យចូលទៅដាក់ពាក្យបង់ថ្លៃជួលតូប សម្រាប់អាណត្តិថ្មីរយៈពេល ២០ឆ្នាំ ដែលចាប់ផ្ដើមពីថ្ងៃទី១៥ ខែកក្កដាឆ្នាំ២០២២ ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២២ រៀងរាល់ថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ។ 

អាជីវករផ្សារអូរឬស្សីរាប់រយនាក់ លើកគ្នាតវ៉ាកែពាក្យ និងសុំបញ្ចុះតម្លៃជួល ៥០ភាគរយ

អ្វីដែលបណ្ដាលឱ្យក្រុមអាជីវកររាប់រយនាក់ផ្ទុះការតវ៉ានោះមាន ២ចំណុច ទី១សុំកែពីពាក្យបង់ថ្លៃជួលតូប មកជាពាក្យបន្តបណ្ណកម្មសិទ្ធិជូនដល់អាជីវករ និងទី២សុំបញ្ចុះថ្លៃតូប៥០ភាគរយ នៅក្នុងអាណត្តិថ្មីរយៈពេល ២០ឆ្នាំ។ គ្រាសំណើរនេះ ត្រូវបានគណៈកម្មការផ្សារយកទៅជូនថ្នាក់លើ ដើម្បីពិភាក្សា និងធ្វើការដោះស្រាយ ហើយនឹងជូនដំណឹងដល់អាជីវករនៅពេលក្រោយទើបនាំគ្នារំសាយ។ 

អាជីវករផ្សារអូរឬស្សីរាប់រយនាក់ លើកគ្នាតវ៉ាកែពាក្យ និងសុំបញ្ចុះតម្លៃជួល ៥០ភាគរយ

ទាក់ទងសកម្មភាពនេះ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក ម៉េត មាសភក្ដី បានលើកឡើងថា សំណើរខាងលើទុកឱ្យគណៈកម្មការផ្សារជាអ្នករៀបចំ និងធ្វើការសម្របសម្រួលជាមួយក្រុមអាជីវករ អាជ្ញាធរមិនលូកដៃទេ ប៉ុន្តែប្រសិនបើនៅតែដោះស្រាយមិនចេញចាំគិតបន្តទៀត៕ SP