មិត្តថៃគ្រោងបើកដំណើរការផ្សារណាត់ នៅច្រកទ្វារព្រំដែនបានថាសែន ខេត្តត្រាត ទល់មុខច្រកទ្វារព្រំដែនថ្មដា ខេត្តពោធិ៍សាត់ នៅថ្ងៃទី០១ មេសា ឆ្នាំ២០២៣ ខាងមុខ ដើម្បីឱ្យប្រជាពលរដ្ឋខេត្តជាប់ព្រំដែននៃប្រទេសទាំង២ អាចដោះដូរទំនិញគ្នាទៅមកមុននឹងឈានដល់បើកដំណើរការច្រកទ្វារព្រំដែនមួយនេះឱ្យក្លាយជាច្រកទ្វារព្រំដែនអន្តរជាតិ។
ការឱ្យដូចនេះបានធ្វើឡើងក្នុងជំនួបទ្វេរភាគីរវាងលោក ឆាំណានវីត តេរ៉ាត់ អភិបាលខេត្តត្រាតនៅក្នុងកិច្ចប្រជុំពិក្សាគ្នា ជាមួយលោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ កាលពីថ្ងៃទី០៤ ខែកុម្ភៈឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តពោធិ៍សាត់ ក្នុងគោលបំណងដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច និងទេសចរណ៍ រវាងខេត្តជាប់ព្រំដែន នៃប្រទេសទាំង២៕ ជាយដែន