ប៉ៃលិន៖ ដោយសារឆ្លងចរន្តអគ្គិសនីបណ្ដាលជាអគ្គិភ័យឆាបឆេះឡសម្ងួតពោត កាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី០៣ ខែមករា ឆ្នាំ២០២២ នៅក្នុងស្តង់ដំឡូង ស្ថិតនៅភូមិប៉ាងរលឹម សង្កាត់អូតាវ៉ៅ ក្រុងប៉ៃលិន ខេត្តប៉ៃលិន ដោយបំផ្លាញឡសម្ងួតពោតមួយខ្នង និងខូចខាតគ្រាប់ពោតចំនួន២០តោន និងសម្ភាមួយចំនួន។
មន្រ្តីនគរបាលពន្លត់អគ្គិភ័យនៃស្នងការខេត្តបានឱ្យដឹងថា អគ្គិភ័យបានឆាបឆេះឡសម្ងួតពោតនេះស្ថិតនៅទីតាំងម្ចាស់ឈ្មោះ ស៊ុន ឡាយ ហៅតាប៉ោង ភេទប្រុស អាយុ៥៥ឆ្នាំ ដោយម្ចាស់ផ្ទះអះអាងថាខណ:គ្រួសាររបស់គាត់និងកម្មករកំពុងដេកលង់លក់ស្រាប់តែឮសំឡេងផ្ទុះត្រង់បារ៉ែតភ្លើងហើយក្លាយជាអណ្តាតភ្លើងឆេះពេញបន្ទុកក៏នាំគ្នាភ័យ ទូរស័ព្ធប្រាប់អាជ្ញាធរ ដើម្បីផ្ដល់ព័ត៍មានដល់សមត្ថកិច្ចជំនាញឱ្យចេញមកជួយពន្លត់។
ក្រោយកើតហេតុ កម្លាំងសមត្ថកិច្ចនគរបាលពន្លត់អគ្គិភ័យបានប្រើប្រាស់រថយន្ដពន្លត់ចំនួន៣គ្រឿងទៅបាញ់ទឹកចំនួន ០៤រថយន្តទើបគ្រប់គ្រងស្ថានការណ៍បាន និងបានប្រើរយៈពេលជាង២ម៉ោង៕