
លោក Robert Luna មន្ត្រីនៃតំបន់ LA, បានឱ្យដឹងថា តួលេខមនុស្សស្លាប់អាចកើនឡើងបន្ថែមទៀត គ្រាក្រុមសង្គ្រោះបានដាក់ពង្រាយសត្វសុនខហិតក្លិននៅតំបន់រងការបំផ្លិចបំផ្លាញ។ ដោយគិតត្រឹមព្រឹកថ្ងៃទី១៣ មករា ឆ្នាំ២០២៥ ចំនួនអ្នកស្លាប់បានកើនដល់ ១៦នាក់។

ការឆាបឆេះលើផ្ទៃដី ១៥ ៧៨២ហិកតាហើយ ដោយបំផ្លាញសំណង់អគារនិងផ្ទះសម្បែងជាង ១២ ០០០ខ្នង និងជំរុញឱ្យមនុស្ស ១៨០ ០០០នាក់ ត្រូវជម្លៀសខ្លួន។អគ្គិភ័យនេះមានទំហំធំជាងគេបង្អស់នៅតំបន់ Pacific Palisades ខណៈក្រុមពន្លត់ទើបគ្រប់គ្រងបាន ១១%ប៉ុណ្ណោះ៕

