បាត់ដំបង៖ ពលរដ្ឋឆ្លងដែនខុសច្បាប់តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ បានត្រូវបានភាគីថៃបញ្ជូនវិលមកប្រទេសកម្ពុជាវិញ ត្រង់ភូមិសាស្ត្រ ភូមិពោធិ៍ជ្រៃ ឃុំសិរីមានជ័យ ស្រុកសំពៅលូន ខេត្តបាត់ដំបង ចំនួន ៤៨នាក់ ស្រី ២២នាក់ ក្មេង០៥នាក់ នៅល្ងាចថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២២។
ក្រោយពីទទួលកម្លាំងសមត្ថកិច្ចកម្ពុជាធ្វើការអប់រំណែនាំ និងបានប្រគល់ពួកគេឱ្យទៅក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យបង្អែកស្រុកសំពៅលូន ធ្វើតេស្ត និងពិនិត្យសុខភាពនៅនឹងប៉ុស្តិ៍ជាលទ្ធផលអវិជ្ជមានទាំងអស់រួចទើបអនុញ្ញាតឱ្យត្រឡប់ទៅមូលដ្ឋានចំនួន ២៣នាក់ (ចំពោះអ្នកមានប័ណ្ណចាក់វ៉ាក់សាំងត្រឹមត្រូវ) ចំណែកអ្នកមានប័ណ្ណចាក់វ៉ាក់សាំងតែស្កេនអត់ចេញចំនួន ២៥នាក់ ត្រូវបានបញ្ជូនទៅកាន់មណ្ឌលចត្តាឡីស័ក រោងចក្រម្សៅមី ស្ថិតក្នុងភូមិអូរល្វា ឃុំជ្រៃសីមា ស្រុកសំពៅលូន ខេត្តបាត់ដំបង៕