ឡាវ និងបណ្ដាប្រទេសងាយរងគ្រោះនៅអាស៊ីប៉ាស៊ីហ្វិក ប្រឈមវិបត្តិបំណុលព្រោះតែឡើងថ្លៃប្រាក់ដុល្លារអាម៉េរិក

ពិភពលោក
ថ្ថ្ងៃពុធ 8 ឧសភា 2024
ឡាវ និងបណ្ដាប្រទេសងាយរងគ្រោះនៅអាស៊ីប៉ាស៊ីហ្វិក ប្រឈមវិបត្តិបំណុលព្រោះតែឡើងថ្លៃប្រាក់ដុល្លារអាម៉េរិក

សារព័ត៌មាន Nikkei Asia បានចុះផ្សាយថា ការធ្លាក់ថ្លៃនៃរូបិយប័ណ្ណក្នុងស្រុកធៀបនឹងប្រាក់ដុល្លារអាម៉េរិក បានបង្កើនការព្រួយបារម្ភខ្លាំង គ្រាដែលប្រទេសឡាវ និងប្រទេសងាយរងគ្រោះផ្សេងៗទៀតក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ប្រឈមនឹងការធ្លាក់ចូលក្នុងវិបត្តិបំណុលធ្ងន់ធ្ងរដែលពិបាកនឹងរើខ្លួនរួច។

ឡាវ និងបណ្ដាប្រទេសងាយរងគ្រោះនៅអាស៊ីប៉ាស៊ីហ្វិក ប្រឈមវិបត្តិបំណុលព្រោះតែឡើងថ្លៃប្រាក់ដុល្លារអាម៉េរិក

លោក ស៊ុននីឈិ ស៊ុយហ្ស៊ូគី (Shunichi Suzuki) រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុជប៉ុនបានលើកឡើងក្នុងកិច្ចប្រជុំប្រចាំឆ្នាំរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលធ្វើឡើងកាលពីថ្មីៗនៅទីក្រុងត្បីលីស៊ី (Tbilisi) ប្រទេសហ្សកហ្ស៊ី (Georgia) ថា ភាពងាយរងគ្រោះដោយសារបំណុលនៅតែមានស្ថានភាពធ្ងន់ធ្ងរនៅក្នុងបណ្ដាប្រទេសដែលមានប្រាក់ចំណូលមធ្យម ក៏ដូចជាប្រទេសមានប្រាក់ចំណូលទាបមួយចំនួន។

ឡាវ និងបណ្ដាប្រទេសងាយរងគ្រោះនៅអាស៊ីប៉ាស៊ីហ្វិក ប្រឈមវិបត្តិបំណុលព្រោះតែឡើងថ្លៃប្រាក់ដុល្លារអាម៉េរិក

លោក ស៊ុននីឈិ ស៊ុយហ្ស៊ូគី (Shunichi Suzuki) កាលពីថ្ងៃសុក្រកន្លងទៅក៏បានពិភាក្សាអំពីនិរន្តរភាពបំណុលជាមួយក្រុមរដ្ឋមន្ត្រីហិរញ្ញវត្ថុ ដែលមកពីបណ្តាប្រទេសដែនកោះប៉ាស៊ីហ្វិក។ ហើយនៅក្នុងថ្ងៃដដែលនេះធនាគារ ADB បានយល់ស្របជាមួយបណ្ដាម្ចាស់ជំនួយក្នុងការបំពេញបន្ថែមនូវមូលនិធិដែលគាំទ្រដល់គម្រោងនានារបស់បណ្ដាប្រទេសជាសមាជិក ដូចជាការកសាងហេដ្ឋារចនាសម្ព័ន្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុជាដើម គហរាដែលប្រទេសជប៉ុន គឺជាអ្នកផ្តល់វិភាគទានធំបំផុតដល់មូលនិធិទាំងនោះ៕