ភាពអនាធិបតេយ្យគ្មានសណ្តាប់ធ្នាប់នៅផ្សារប៉ាហ៉ីជើងថ្មី កែមិនឡើងព្រោះតែអ្នកពាក់ព័ន្ធខ្វារកប្រមូលប្រាក់ដាក់ហោប៉ៅ

ព័ត៌មានសង្គម
ថ្ថ្ងៃសុក្រ 17 ធ្នូ 2021
ភាពអនាធិបតេយ្យគ្មានសណ្តាប់ធ្នាប់នៅផ្សារប៉ាហ៉ីជើងថ្មី កែមិនឡើងព្រោះតែអ្នកពាក់ព័ន្ធខ្វារកប្រមូលប្រាក់ដាក់ហោប៉ៅ

ខេត្តប៉ៃលិន៖ សកម្មភាពនេះកើតឡើងយូរឆ្នាំមកហើយ ដែលអាជីវករបាននាំគ្នាអង្គុយលក់ដូរជាជួរនៅលើទ្រូងផ្លូវ ចូលទៅផ្សារសាមគ្គីហៅ ប៉ាហ៊ី ស្ថិតនៅក្នុងភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃលិនក្រុងប៉ៃលិន ជាផ្លូវចុះចំណោត និងជាកន្លែងធ្លាប់មានករណីរថយន្តដាច់ហ្វ្រាំងរអិលថយក្រោយចូលផ្ទះប្រជាពលរដ្ឋជាញឹកញាប់។ ប៉ុន្តែបែជាអាជីវករមួយចំនួននៅតែអាចដាក់តាំងកញ្ច្រែងបន្លែត្រី សាច់ លក់ដូរយ៉ាងរំភើយ តាំងពីក្រោមរហូតដល់ក្បែរលើ ដោយមិនគិតពីបញ្ហាគ្រោះថ្នាក់ដែលកើតឡើងជាយថាហេតុនោះទេ។ 

ភាពអនាធិបតេយ្យគ្មានសណ្តាប់ធ្នាប់នៅផ្សារប៉ាហ៉ីជើងថ្មី កែមិនឡើងព្រោះតែអ្នកពាក់ព័ន្ធខ្វារកប្រមូលប្រាក់ដាក់ហោប៉ៅ

ការដែលអាចលក់បានបែបនេះគឺមានអ្នកដើរប្រមូលប្រាក់ពីក្រុមអាជីវករព្រឹកល្ងាចប្រចាំថ្ងៃដោយមិនឃើញអាជ្ញាធរក្រុងធ្វើឱ្យហ្មតចត់ក្នុងការរៀបចំសណ្ដាប់ធ្នាប់ បែជាទុកឱ្យសកម្មភាពនោះធ្វើទៅបានយ៉ាងរលូន។

ទាក់ទងសកម្មភាពនេះនៅព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២១ លោក ស៊ុន យី អភិបាលក្រុងប៉ៃលិនមិនទាន់មានការបញ្ជាក់នៅឡើយ បន្ទាប់ពីមើលសារសំណួរតាមតេឡេក្រាមពីក្រុមការងារ1Post។

ភាពអនាធិបតេយ្យគ្មានសណ្តាប់ធ្នាប់នៅផ្សារប៉ាហ៉ីជើងថ្មី កែមិនឡើងព្រោះតែអ្នកពាក់ព័ន្ធខ្វារកប្រមូលប្រាក់ដាក់ហោប៉ៅ

បើតាមក្រុមអាជីវករលក់ដូរនៅផ្លូវចុះចំណោតខាងលើបានបញ្ជាក់ថា ការដែលពួកគាត់មកលក់នៅលើផ្លូវចំណោតនេះ ព្រោះការលក់នៅក្នុងផ្សារស្ងាត់ពេកអត់សូវមានអ្នកចូលទិញ ទើបនាំគ្នាមកដាក់លក់ដូរបែបនេះ ដោយបង់ប្រាក់ថ្លៃកន្លែងលក់ឱ្យទៅក្រុមការងារផ្សារប៉ាហ៊ីជើងថ្មីចាប់ពី៣៥០០ ទៅ៥០០០រៀល និងថ្លៃភាស៉ីប្រមូលសំរាម១០០០រៀលទៀត ក្នុងពេល១ព្រឹក លុះពេលល្ងាចអ្នកលក់ផ្សេងបង់ក៏ស្រដៀងគ្នាដែរ៕ VC

ភាពអនាធិបតេយ្យគ្មានសណ្តាប់ធ្នាប់នៅផ្សារប៉ាហ៉ីជើងថ្មី កែមិនឡើងព្រោះតែអ្នកពាក់ព័ន្ធខ្វារកប្រមូលប្រាក់ដាក់ហោប៉ៅ ភាពអនាធិបតេយ្យគ្មានសណ្តាប់ធ្នាប់នៅផ្សារប៉ាហ៉ីជើងថ្មី កែមិនឡើងព្រោះតែអ្នកពាក់ព័ន្ធខ្វារកប្រមូលប្រាក់ដាក់ហោប៉ៅ