កំពង់ស្ពឺ៖ ការបង្ក្រាបនេះធ្វើឡើងកាលពីយប់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ ដោយកម្លាំងសហការរួមគ្នារវាងមន្ទីរប្រឆាំងគ្រឿងញៀននៃក្រសួងមហាផ្ទៃ និងស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ កោះកុងព្រះសីហនុ និងរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលពីស្ថាប័នអយ្យការ។
ក្នុងប្រតិបត្តិការនោះបានផ្ទុះអាវុធជាច្រើនគ្រាប់នៅតាមបណ្ដោយផ្លូវជាតិលេខ៤ ក្នុងភូមសាស្ត្រស្រុកកំពង់សិលា ដោយមានការបា.ញ់តដៃពីក្រុមជនជាតិចិនបីនាក់ ដែលកំពុងព្យាយាមដឹកថ្នាំញៀនចេញពីស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ឆ្ពោះទៅក្រុងព្រះសីហនុ ចុងក្រោយស្លា.ប់ជនជាតិចិនម្នាក់ និងរឹបអូសថ្នាំញៀនបានចំនួន ១៤០០ គីឡូក្រាម អាវុធខ្លី ម៉ាក់ K៥៤ ១ដើម រថយន្ត ២គ្រឿងនិងសារធាតុគីមី រួមទាំងឧបករណ៍កែច្នៃគ្រឿងញៀនមួយចំនួន។
សូមបញ្ជាក់ថា ថ្នាំញៀននេះត្រូវបានក្រុមជនជាតិចិនធ្វើការកែច្នៃនៅក្នុងរោងចក្រផលិតដំណាំស្វាយមួយកន្លែង ឈ្មោះ ហ្វាមអេស៊ាង.ឯ.ក ស្ថិតនៅភូមិដំបងវេញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ខេត្តកំពង់ស្ពឺ៕ SP