អ្នកឧកញ៉ា អុឹង ប៊ុនហ៊ូវ បានលាចាកសិក្ខាបទ កាលពីថ្ងៃចន្ទ ទី០១ ខែកក្កដា ឆ្នាំ២០២៤ ក្រោយសាងភ្នួសរយៈពេល ៣២ថ្ងៃគត់នៅវត្តរាជបូណ៌ ខេត្តសៀមរាប។
រយៈពេល៣២ថ្ងៃ អន្ទិត អុឹង ប៊ុនហ៊ូវ បានបដិបត្តិចម្រើនសមាធិ សមថកម្មដ្ឋាន និងកិច្ចសាសនា ព្រមទាំងកិច្ចផ្សេងៗជាច្រើន ដើម្បីឧទ្ទិសមហាកុសលផលបុណ្យជូនចំពោះ ដួងវិញ្ញាណក្ខន្ធលោកឳពុក មហាសប្បុរសមង្គលសិរី អគ្គមហាឧបាសកពុទ្ឋសាសនូបត្ថម្ភក៍ លឹម ឈុន និងបានជូនមហាកុសលផលបុណ្យជូនចំពោះអ្នកម្តាយ អ្នកម្តាយក្មេក និងក្រុមគ្រួសារ។