ដីព្រៃលិចទឹក ១៨៧ទីតាំង ដែលអ្នកមានអំណាច និងប្រជាជនទន្រ្ទានកាន់កាប់នៅខេត្តសៀមរាប រដ្ឋបញ្ជឱ្យដកយក

ព័ត៌មានសង្គម
ថ្ថ្ងៃអង្គារ 7 ធ្នូ 2021
ដីព្រៃលិចទឹក ១៨៧ទីតាំង ដែលអ្នកមានអំណាច និងប្រជាជនទន្រ្ទានកាន់កាប់នៅខេត្តសៀមរាប រដ្ឋបញ្ជឱ្យដកយក

សៀមរាប៖ ក្រោយកិច្ចប្រជុំអន្តរក្រសួងនៅសាលាខេត្តសៀមរាប ដឹកនាំដោយលោក ជា សុផារ៉ាឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់បានសម្រេចឱ្យរដ្ឋបាលខេត្តសៀមរាប ត្រូវដកហូតដីដែលអ្នកមានអំណាច និងប្រជាជនចូលទន្ទ្រាន និងកាន់កាប់ទាំងអស់នៅតំបន់៣ មកវិញជាបន្ទាន់ និងត្រូវចេញលិខិតណែនាំដល់អាជ្ញាធរស្រុក ឃុំ បញ្ឈប់ការពិនិត្យបញ្ជាក់លើ លិខិតសុំកាន់កាប់ដី និងលិខិតផ្ទេរសិទ្ធិកាន់កាប់ដីក្នុងដែនព្រៃលិចទឹកព្រមទាំងចេញលិខិតបដិសេធ លើរាល់លិខិតដែលបានចេញរួចពីពេលមុន។

ដីព្រៃលិចទឹក ១៨៧ទីតាំង ដែលអ្នកមានអំណាច និងប្រជាជនទន្រ្ទានកាន់កាប់នៅខេត្តសៀមរាប រដ្ឋបញ្ជឱ្យដកយក

សូមរំលឹកថា បើតាមការស្រាវជ្រាវបឋមរបស់រដ្ឋបាលខេត្តសៀមរាប បានរកឃើញការទន្ទ្រានដីរដ្ឋក្នុងតំបន់៣ មានចំនួន ១៨៧ ទីតាំង ស្មើផ្ទៃដីប្រមាណ ១,៩៧០.៨២២ ហិកតា ស្ថិតនៅក្នុងឃុំ-សង្កាត់ចំនួន ៣០ ក្នុងក្រុង-ស្រុកទាំង ០៦។ ចំពោះក្នុងករណីដែលស្រូវជិតប្រមូលផល អាជ្ញាធរទុកពេលឱ្យប្រមូលផលសិន៕

ដីព្រៃលិចទឹក ១៨៧ទីតាំង ដែលអ្នកមានអំណាច និងប្រជាជនទន្រ្ទានកាន់កាប់នៅខេត្តសៀមរាប រដ្ឋបញ្ជឱ្យដកយក