លាងគូទមិនជ្រះ ករណីសំណង់សង់បំពានលើព្រែកអណ្ដូងទឹក នាំឱ្យមានអ្នកកើតទុក្ខ

ព័ត៌មានសង្គម
ថ្ថ្ងៃពុធ 10 កក្កដា 2024
លាងគូទមិនជ្រះ ករណីសំណង់សង់បំពានលើព្រែកអណ្ដូងទឹក នាំឱ្យមានអ្នកកើតទុក្ខ

សំណង់ផែនិងអាគាររបស់លោក ប៊ុន ប្រុស អធិការរងនគរបាលស្រុកបូទុមសាគរ ដែលបានសាងសង់ងរំលោភលើដីព្រែកអណ្ដូងទឹករាប់សិបម៉ែត្រ អាជ្ញាធរស្រុកប្រាប់មិនឱ្យសាងសង់និងឱ្យរុះរើចេញតែលោកអធិការរងនៅតែហ៊ានធ្វើ និងបានលើកឡើងផងថា លោកមិនផ្គើនទេក្នុងនាមជាមន្ត្រីនគរបាលយុត្តិធម៌ក្នុងមូលដ្ឋាន។

ប្រភពបានឱ្យ 1Post ដឹងថា រដ្ឋបាលស្រុកបូទុមសាគរធ្លាប់បានចេញលិខិតផ្លូវការឱ្យសហការរុះរើសំណង់ផែចេញដោយខ្លួនឯងម្ដងហើយកាលពីថ្ងៃទី៣១ ឧសភា ឆ្នាំ២០២៤ កន្លងទៅ តែម្ចាស់សំណង់មិនព្រមអនុវត្តតាម និងរិតតែសង់សំណង់ថ្មីៗបន្ថែមទៀត គ្រាដែលខ្លឹមសារនៅក្នុងលិខិតជូនដំណឹងរបស់រដ្ឋបាលស្រុកមិនបានកំណត់វេលាជាក់លាក់ទុកពេលប៉ុន្មានសម្រាប់ការរុះរើនោះទេ។

លាងគូទមិនជ្រះ ករណីសំណង់សង់បំពានលើព្រែកអណ្ដូងទឹក នាំឱ្យមានអ្នកកើតទុក្ខ

ប្រភពបន្តឱ្យដឹងទៀតថា ក្រោយដំណឹងនេះទប់លែងជាប់ទើបនៅព្រឹកថ្ងែទី០៨ កក្ដដា ឆ្នាំ២០២៤កម្លាំងជំនាញចម្រុះខេត្តកោះកុង ចុះទៅធ្វើការហាមឃាត់មិនឱ្យសាងសង់បន្តទៀត តែគិតត្រឹមវេលាចេញផ្សាយនេះគេមិនទាន់ឃើញមានការរុះរើចេញវិញនៅឡើយ។

លោក ប៊ុន ប្រុស អធិការរងស្រុកបូទុមសាគរ បានឱ្យ 1Post ដឹងថា លោកមិនបានផ្គើននឹងច្បាប់ទេ សំណង់សង់នោះគឺធ្វើឡើងវិញជំនួសផ្ទះចាស់ដែលរុះចោល ហើយធ្វើពីឈើមិនជាសំណង់រឹងដូចអ្នកផ្សេងមួយចំនួនដែលគេអាចធ្វើបាន។ លោកថាបានសុំច្បាប់មេឃុំអនុញ្ញាត និងសុំបន្តទៅស្រុកដែរ តែបែជាខាងរដ្ឋបាលស្រុកឱ្យរុះរើចេញ។ សម្លេង

លាងគូទមិនជ្រះ ករណីសំណង់សង់បំពានលើព្រែកអណ្ដូងទឹក នាំឱ្យមានអ្នកកើតទុក្ខ

ចំណែកសាធារណៈជនមួយចំនួនបានខ្សឹបខ្សៀវបញ្ចេញមតិថា ទ្រង់ទ្រាយសំណង់នៅព្រែកអណ្ដូងទឹកមួយរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានសង់ឡើងថ្មីជាបន្តបន្ទាប់ទាំងឈើនិងបេតុងដែលនាំឱ្យកើតឆ្ងល់ថា ហេតុអ្វីគេអាចសង់នៅលើសម្បត្តិសាធារណៈបានក្នុងបរិបទប្រទេសជាតិកំពុងតែរៀបរយឱ្យមានសណ្ដាប់ធ្នាប់បែបនេះ។ តើអ្នកណាខ្លះចូលរួមខុស អ្នកណាខ្លះចូលរួមគប់គិត។

សូមបញ្ជាក់ថា បើតាមអនុក្រឹតលេខ ៩៨ អ.ន.ប្រ.ប.ក ចុះហត្ថលេខាដោយសម្ដេចតេជោ អតីតនាយករដ្ឋមន្ត្រីកម្ពុជា កាលពីថ្ងៃទី២៤ ខែកក្ដដា ឆ្នាំ២០១៥ ត្រង់មាត្រា៨ បានចែងថា ចំណីព្រែកកំណត់ចម្ងាយ ២០ម៉ែត្រ គិតចាប់ពីមាត់ព្រែក។ នេះជាព័ត៌មានបឋមដែល 1Post ទទួលបាន យើងខ្ញុំកំពុងព្យាយាមសុំការបញ្ជាក់ពីអ្នកពាក់ព័ន្ធបន្ថែមទៀត ដើម្បីលម្អិតរឿងនេះ៕ រំចង់

លាងគូទមិនជ្រះ ករណីសំណង់សង់បំពានលើព្រែកអណ្ដូងទឹក នាំឱ្យមានអ្នកកើតទុក្ខ