ស្ពានបេតុងខ្សែកាបឫស្សីកែវឆ្លងកាត់ទន្លេសាបតភ្ជាប់តួស្ពានរួចរាល់ គ្រោងបញ្ចប់នៅក្នុងខែមេសា

ព័ត៌មានសង្គម
ថ្ថ្ងៃច័ន្ទ 16 មករា 2023
ស្ពានបេតុងខ្សែកាបឫស្សីកែវឆ្លងកាត់ទន្លេសាបតភ្ជាប់តួស្ពានរួចរាល់ គ្រោងបញ្ចប់នៅក្នុងខែមេសា

ការដ្ឋានសាងសង់ស្ពានខ្សែកាបឫស្សីកែវ ឆ្លងកាត់ទន្លេសាប សម្រេចលទ្ឋផលដល់ដំណាក់កាលនៃការតភ្ជាប់តួស្ពានទាំងមូលហើយកាលពីព្រឹកថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣។ បើតាមផែនការគម្រោងនឹងបញ្ចប់ការសាងសង់ទាំងស្រុងនៅក្នុងខែមេសា ឆ្នាំ២០២៣។ 

ស្ពានបេតុងខ្សែកាបឫស្សីកែវឆ្លងកាត់ទន្លេសាបតភ្ជាប់តួស្ពានរួចរាល់ គ្រោងបញ្ចប់នៅក្នុងខែមេសា

ស្ពានបេតុងខ្សែកាបថ្មីនេះ ឆ្លងកាត់ទន្លេសាបពីក្រុងរណបជ្រោយចង្វារ និងផ្លូវជាតិលេខ៦ មកកាន់ផ្លូវជាតិលេខ ៥ ។ ស្ពានថ្មីនេះនឹងជួយសម្រួលឱ្យការដឹកជញ្ជូនទំនិញ និងការធ្វើដំណើរផ្សេងៗចេញពីខេត្តនានាមកកាន់រាជធានីភ្នំពេញ និងពីរាជធានីភ្នំពេញទៅកាន់ខេត្តនានា ដែលកំពុងមានកំណើនការធ្វើចរាចរណ៍ជាប្រចាំ៕

ស្ពានបេតុងខ្សែកាបឫស្សីកែវឆ្លងកាត់ទន្លេសាបតភ្ជាប់តួស្ពានរួចរាល់ គ្រោងបញ្ចប់នៅក្នុងខែមេសា