កំពត៖ សេចក្ដីរាយការមកថា សង្វៀនជល់មាន់ អាប៉ោង និងយូគី បានកំពុងបើកឱ្យជនជាតិខ្មែរចូលេងយ៉ាងសេរីនៅក្នុងកាស៉ីណូ សុខ គឹម៉េង ស្ថិតនៅក្នុងភូមិព្រែកក្រឹស ឃុំតន់ហន់ ស្រុកកំពង់ត្រាច ខេត្តកំពត នៅជាប់ច្រកទ្វារព្រំដែនទ្វេភាគី កម្ពុជា-វៀតណាម តន់ហន់។
ដោយពលរដ្ឋលើកឡើងថា ល្បែងស៊ីសងទាំងនោះបានបង្កជាអំពើហឹង្សា និងចោរកម្មក្នុងមូលដ្ឋានរបស់ពួកគាត់ ហើយសុំឱ្យអាជ្ញាមានវិធានការលើសកម្មភាពនេះ បញ្ឈប់ការបើកដៃឱ្យជនជាតិខ្មែរចូលលេងល្បែង ដែលច្បាប់បានចែងហើយថា(ហាមមិនឱ្យខ្មែរចូលលេង)ទោះជាបនល្បែងនោះមានច្បាប់ឬគ្មានក៏ដោយ។
ទាក់ទងនឹងសកម្មភាពនេះនៅរសៀលថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២១ បុរសម្នាក់ឈ្មោះ ចាយ មានតួនាទីជាយោធា និងជាអ្នកគ្រប់គ្រងកាស៉ីណូបើកបនល្បែងនេះមិនទាន់មានការបញ្ជាក់ទេ ដោយលោកចូលមើលសារសំណួរហើយ តែមិនឆ្លើយតប។
ចំណែកលោក អូន ខន អភិបាលស្រុកកំពង់ត្រាច មិនទាន់សុំការបញ្ជាក់បាននៅឡើយ។
ដោយឡែកលោក សេង សុគន្ធចាត់ អធិការនគរបាលស្រុកកំពង់ត្រាច មិនត្រឹមតែមិនតបសារសំណួរពីក្រុមការងារយើងខ្ញុំទេ គឺថែមទាំងលុបសារនោះចោលទៀតផង។
ទោះជាយ៉ាងនេះក្ដី ពលរដ្ឋសុំឱ្យអាជ្ញាធរ និងសមត្ថកិច្ច ពង្រឹងនូវតួនាទី របស់ខ្លួនអោយបានខ្ជាប់ខ្ជួន ម៉ឺងមាត់ ទំនួលខុសត្រូវដើម្បីសុខសុវត្ថិភាព សន្តិសុខ គ្មានអំពើហិង្សា ល្បែងស៊ីសងចោរកម្ម តាមគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាព របស់រាជរដ្ឋាភិបាល ៕ SP