កម្លាំងសមត្ថកិច្ចខេត្តកែប កាលពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១ បានចុះបង្រ្កាបករណីប្រមូលផ្ដុំភ្នាល់គ្នាជល់មាន់នៅចំណុចដីឡូត៌ទុកចោលមួយកន្លែងក្នុងភូមិអូរក្រសា សង្កាត់អូរក្រសា ក្រុងកែប គ្មានបានមនុស្សម្នាក់។
នៅគ្រានោះសមត្ថកិច្ចដកហូតបានវត្ថុតាងមានមាន់ជល់ចំនួន៣ក្បាល ម៉ូតូចំនួន១១គ្រឿង និងសម្ភារមួយចំនួន ចំណែកអ្នកលេងបានរត់គេចខ្លួនមុនកម្លាំងទៅដល់។
បច្ចុប្បន្នវត្ថុតាងខាងលើយកមករក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីហៅម្ចាស់មកធ្វើកិច្ចសន្យាអប់រំឱ្យបញ្ឈប់ការប្រមូលផ្តុំគ្នាលេងល្បែងស៊ីសងបន្តទៀត៕