ភ្នំពេញ៖ បុគ្គលិកណាហ្គាវើលដ៍ មានស្រ្ដី ១៣នាក់ និងប្រុសម្នាក់ ក្នុងនោះមានស្ដ្រីមានផ្ទៃពោះម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅម្តុំណាហ្គា២ រាជធានីភ្នំពេញខណៈដែលពួកគេចូលរួមធ្វើកូដកម្មបន្តទៀតដើម្បីទាមទារលក្ខខណ្ឌការងារ។
ទាក់ទងនឹងការឃាត់ខ្លួននេះដែរ កាលពីយប់ថ្ងៃទី៣១ ខែធ្នូ កន្លងទៅសមត្ថកិច្ចរាជធានីភ្នំពេញបានចាប់ខ្លួនថ្នាក់ដឹកនាំសហជីព និង សមាជិកសហជីពចំនួន ១០នាក់ ពាក់ព័ន្ធនឹងរឿងកូដកម្មនៅមុខក្រុមហ៊ុនណាហ្គាវើលដ៍ ហើយរហូតដល់ថ្ងៃទី០៣ ខែមករានេះ ៦នាក់ក្នុងចំណោម ១០នាក់នោះកំពុងត្រូវបានបញ្ជូនខ្លួន និងសាកសួរនៅសាលាដំបូងរាជធានីភ្នំពេញ។
សូមរំលឹកថា មុនពេលឃាត់ខ្លួនអ្នកខាងលើ រដ្ឋបាលសាលារាជធានីភ្នំពេញក៏បានចេញសេចក្ដីជូនដំណឹងស្តីពីការបពា្ឈប់ជាបន្ទាន់នូវការធ្វើសកម្មភាពបាតុកម្មដោយខុសច្បាប់របស់សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ នៃក្រុមហ៊ុនណាហ្គាវើលដ៏ លីមីធីត សូមមើលខ្លឹមសារទាំងស្រុង៖