ដីព្រៃសហគមន៍នៅភ្នំត្រពាំងឈើនាងធ្លាក់លើដៃឈ្មួញ ក្រោមរូបភាពលក់ទិញពីពលរដ្ឋ

ព័ត៌មានសង្គម
ថ្ថ្ងៃពុធ 27 មេសា 2022
ដីព្រៃសហគមន៍នៅភ្នំត្រពាំងឈើនាងធ្លាក់លើដៃឈ្មួញ ក្រោមរូបភាពលក់ទិញពីពលរដ្ឋ

សេចក្ដីរាយការណ៍មកថា មានការរៀបគម្រោងជាក្រុមក្រោមរូបភាពលក់ទិញដីពីប្រជាពលរដ្ឋក្នុងទំហំ ៧៥ហិកតា (ខ្លះដីសហគមន៍) មានទាំងការកាយភ្នំធ្វើជាផ្លូវចូលទៅកាន់ដីរបស់មេឈ្មញអ្នកមានទ្រព្យទាំងនោះ ស្ថិតនៅភូមិត្រពាំងឈើនាង ឃុំស្រែជាខាងជើង ស្រុកដងទង់ខេត្តកំពត។ វីដេអូ https://fb.watch/cEGmFxRyds/

ការដែលប្រែពីដីសហគមន៍ក្រោមហេតុផលពលរដ្ឋអាស្រ័យផលមួយចំនួន បានធ្លាក់លើដៃឈ្មួញបែបនេះនាំឱ្យពលរដ្ឋកើតការសង្ស័យថា អាចជាប់ពាក់ព័ន្ធជាមួយមន្ត្រីជាន់ខ្ពស់នៃខណ្ឌរដ្ឋបាលព្រៃឈើកំពត និងអាជ្ញាធរមូលដ្ឋាននោះដែរឬទេ? នេះជាសំណួរ!

ដីព្រៃសហគមន៍នៅភ្នំត្រពាំងឈើនាងធ្លាក់លើដៃឈ្មួញ ក្រោមរូបភាពលក់ទិញពីពលរដ្ឋ

ទាក់ទងករណីនេះលោក ជួន សារ៉ា នាយខណ្ឌបាលព្រៃឈើកំពត មិនទាន់មានការបញ្ជាក់នៅឡើយបន្ទាប់ពីលោកទទួលសារសំណួរ 1Post តាំងពីថ្ងៃទី០៩ មេសា និងនៅថ្ងៃទី២៥ខែមេសា ឆ្នាំ២០២២ 1Post បានផ្ញើជូនលោកម្ដងទៀត ក៏នៅតែមិនមានការបញ្ជាក់នៅឡើយខណៈនាយរងរបស់លោកម្នាក់ត្រូវគេរាយការណ៍មកថា ធ្វើការងារយ៉ាងសកម្មនៅចំណុចដីខាងលើ។

ចំណែកលោក ស៊ីវ ផេង អភិបាលស្រុកដងទង ក៏មិនមានការបញ្ជាក់ដែរ បន្ទាប់ពីលោកទទួលសារសំណួរពីក្រុមការងារ 1Post តាំងពីថ្ងៃទី២៣ ខែមេសា កន្លងទៅ។

ដីព្រៃសហគមន៍នៅភ្នំត្រពាំងឈើនាងធ្លាក់លើដៃឈ្មួញ ក្រោមរូបភាពលក់ទិញពីពលរដ្ឋ

សូមរម្លឹកថា កន្លងទៅធ្លាប់មានករណីឃុបខិតជាក្រុមម្ដងហើយ ក្នុងការលក់ទិញផ្នែកខ្លះនៃដីអាងស្តុកទឹកដងទង់ឱ្យទៅឈ្មួញ តែត្រូវជាប់គាំងគម្រោងនោះទៅវិញ បន្ទាប់ពីអ្នកភូមិខ្លះដែលកើតទុក្ខមិនសុខចិត្តនឹងទឹកលុយមិនសមដូចការចង់បាន ទើបពួកគាត់ដាក់ពាក្យបណ្ដឹងទៅលោកអភិបាលខេត្តកំពត គ្រាដែលផ្លាស់មកថ្មីៗពីខេត្តពោធិ៍សាត់ ទើបគម្រោងនោះផ្អាកមកដល់ពេលនេះ ចុះករណីនៅភ្នំត្រពាំងនៀលឯណ្ណោះវិញអាចជាការឃុបខិតគ្នាដែរទេ?៕ SP

ដីព្រៃសហគមន៍នៅភ្នំត្រពាំងឈើនាងធ្លាក់លើដៃឈ្មួញ ក្រោមរូបភាពលក់ទិញពីពលរដ្ឋ