លោកស្រី ហុក ឡៃហ៊ីម ជាប្រពន្ធក្រោយលោក ញ៉ែម សុភាព អធិការរងស្រុកជាំក្សាន្តរងការចោទថា បានប្រើហិង្សាលើកូនដើមដោយយកដង្កាប់មកកៀបក្រចកនិងយកទំពួកខោអាវមកវាយលើរាងកាយ ធ្វើឱ្យម្ដាយបង្កើតលើតទុក្ខមិនសុខចិត្តដាក់ពាក្យបណ្ដឹងលើជនសង្ស័យខាងលើទៅតុលាការដើម្បីទាមទាយុត្តិធម៌។
លោកស្រី ស៊ិន ស្រីតូច ជាម្ដាយក្មេងប្រុសរងគ្រោះឈ្មោះ ញ.ដ.រ អាយុ៨ឆ្នាំបានឱ្យដឹងថាកាលពីថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ តុលាការលោកខេត្តព្រះវិហាបានចេញសាលក្រមសម្រេចលែងលះដោយស្ម័ក្រចិត្តរវាងលោកស្រីនិងអតីតប្តីឈ្មោះ ញ៉ែម សុភាព ហើយតុលាការក៏បានប្រគល់សិទ្ធឱ្យលោកស្រីជាអ្នកគ្រប់គ្រងចិញ្ចឹមកូន បន្ទាប់មកអតីតប្តីក៏បានប្រពន្ធក្រោយ។ (ព័ត៌មានបឋម) វីដេអូលម្អិតខាងក្រោម៖