ខឹងឆ្កែព្រុស បុរសម្នាក់គប់ខូចផើងផ្កាម្ចាស់ឆ្កែ ឈានដល់ផ្ទុះអាវុធ ១ដេកពេទ្យ ១ដេកគុក

ពិភពលោក
ថ្ថ្ងៃអាទិត្យ 22 កញ្ញា 2024
ខឹងឆ្កែព្រុស បុរសម្នាក់គប់ខូចផើងផ្កាម្ចាស់ឆ្កែ ឈានដល់ផ្ទុះអាវុធ ១ដេកពេទ្យ ១ដេកគុក

ជម្លោះ​ជុំវិញ​ការ​ព្រុស​របស់​ឆ្កែ​ពូកែព្រូសនៅ​ខេត្ត​ឈុន​បុរី​បាន​ បណ្តាល​ឱ្យ​ស្ត្រី​ម្នាក់​បាញ់កាំភ្លើង​និង​បុរស​ម្នាក់​រង​របួស។ មន្រ្តីប៉ូលីសបានអន្តរាគមន៍នៅកន្លែងបង្កហេតុស្ថិតនៅក្នុង Soi Wat Boonsampan 17, Nong Prue, Bang Lamung, Chon Buri កាលពីថ្ងៃទី១៧ កញ្ញា ២០២៤។

ខឹងឆ្កែព្រុស បុរសម្នាក់គប់ខូចផើងផ្កាម្ចាស់ឆ្កែ ឈានដល់ផ្ទុះអាវុធ ១ដេកពេទ្យ ១ដេកគុក

បុរស​ឈ្មោះ នី វិត អាយុ​៤២​ឆ្នាំ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​មាន​របួស​ដោយ​គ្រាប់​កាំភ្លើង​ត្រង់​ភ្លៅ​ស្តាំ។ គ្រាប់​កាំភ្លើង​បាញ់ចំជើង​របស់​គាត់បណ្តាល​ឱ្យ​រង​របួស​យ៉ាង​ធ្ងន់ធ្ងរត្រូវបាន​ដឹក​ទៅ​សង្គ្រោះនៅមន្ទីរពេទ្យ Bang Lamung។ 

នៅ​កន្លែង​កើតហេតុ ប៉ូលិស​ឃើញ​ឈ្មោះ Siwaporn អាយុ​៤៧​ឆ្នាំ ដែល​ត្រូវ​គេ​ស្គាល់​ថា​ជា​ជន​ដៃដល់។ នាង​មាន​កាំភ្លើង​ខ្លី​មួយ​ដើម​ដែល​ប៉ូលិស​រឹបអូស​និងនាំនាងឃុំ​ខ្លួន​ដើម្បី​សាកសួរ​បន្ថែម។

ខឹងឆ្កែព្រុស បុរសម្នាក់គប់ខូចផើងផ្កាម្ចាស់ឆ្កែ ឈានដល់ផ្ទុះអាវុធ ១ដេកពេទ្យ ១ដេកគុក

Niwit បាន​ពន្យល់​ថា​គាត់​និង Siwaporn រស់នៅ​ផ្ទះ​ពីរ​ដាច់​ពី​គ្នា​។ គាត់​បាន​ត្អូញត្អែរ​ម្តង​ហើយ​ម្តង​ទៀត​អំពី​ឆ្កែ​ព្រុស​គាត់​ជា​បន្តបន្ទាប់ ប៉ុន្តែ​នាងមិន​ដែល​ចាត់​វិធានការ​ណា​មួយ​ដើម្បី​ដោះស្រាយ​បញ្ហា​នោះ​ទេ។ ម្សិលមិញនាង Siwaporn បាន​ទៅ​ជិត​ផ្ទះ​របស់​គាត់​ដោយ​កាន់​កាំភ្លើង ដោយ​ហៅ​គាត់​ចេញ។ ពេល​ដែល​គាត់​ប្រឈម​មុខ​នឹង​នាង នាង​បាន​បាញ់​គាត់​បណ្តាល​ឱ្យ​របួស ។

ខឹងឆ្កែព្រុស បុរសម្នាក់គប់ខូចផើងផ្កាម្ចាស់ឆ្កែ ឈានដល់ផ្ទុះអាវុធ ១ដេកពេទ្យ ១ដេកគុក

នាង Siwaporn បាន​រៀបរាប់​ថា នាង​ទ្រាំលែងបានហើយ ព្រោះបុរសនោះបាន​គប់​ផើង​ផ្កា​មក​ផ្ទះ​នាង ហើយ​ជេរ​ប្រមាថ​នាង។ នាង​បាន​អះអាង​ថា ឆ្កែ​របស់​នាង​គ្រាន់តែ​ព្រុស​ដាក់​មនុស្ស​ចម្លែក​ប៉ុណ្ណោះ​។ យោងតាម ​លោក Siwaporn ថា នាងបានទៅផ្ទះរបស់លោក ដើម្បីប្រឈមមុខរឿងផើងផ្កា។ ទោះជាយ៉ាងណាក៏ដោយ នាងនោះបញ្ជាក់ថា នៅពេលដែលទៅសួរនាំតែបុរសនោះមិនព្រមចេញមកជួប ហើយនាងចំអកឱ្យនាង ទលបឈានដល់ការបាញ់ជាការព្រមាន៕

ខឹងឆ្កែព្រុស បុរសម្នាក់គប់ខូចផើងផ្កាម្ចាស់ឆ្កែ ឈានដល់ផ្ទុះអាវុធ ១ដេកពេទ្យ ១ដេកគុក