យោធាយកកាំភ្លេីង AK ទៅសម្ញែងនោះ ព្រោះខឹងរងការចោទថា ទាក់ទងប្រពន្ធបុរសរងគ្រោះ

ពិភពលោក
ថ្ថ្ងៃព្រហស្បតិ៍ 18 កក្កដា 2024
យោធាយកកាំភ្លេីង AK ទៅសម្ញែងនោះ ព្រោះខឹងរងការចោទថា ទាក់ទងប្រពន្ធបុរសរងគ្រោះ

កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌព្រែកព្នៅបានចាប់ខ្លួនជនសង្ស័យម្នាក់ពីបទ គំរាមកំហែងដោយប្រើប្រាស់អាវុធវែងAk47 នៅចំណុចយឿត្រីថ្មីគល់ស្ពានព្រែកព្នៅ ភូមិផ្សាលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅរាជធានីភ្នំពេញ នៅថ្ងៃទី១៧ កក្កដា ឆ្នាំ២០២៤ ។ ជនសង្ស័យ មាន មុខរបរយោធា នៃកងកិត្តិយសត្រែទ័ព រស់នៅផ្ទះលេខ68C ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ  រាជធានីភ្នំពេញ។ ចំណែកជនរងគ្រោះឈ្មោះ តែ ប្រុស ភេទប្រុស អាយុ៣៧ ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់ត្រី។ 

យោធាយកកាំភ្លេីង AK ទៅសម្ញែងនោះ ព្រោះខឹងរងការចោទថា ទាក់ទងប្រពន្ធបុរសរងគ្រោះ

ជនសង្ស័យបានសារភាពថា នៅវេលាម៉ោង ៧:៣២នាទី យប់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៤ ខ្លួនបានជិះរថយន្តមួយគ្រឿងម៉ាក LUXIS 350 ពណ៌ស ពាក់ស្លាកលេខខេមរៈភូមិន្ទ 02.2.6171 ដោយដាក់អាវុធវែងAK47មួយដើមក្នុងរថយន្ត ពេលមកដល់កន្លែងកើតហេតុបានដកអាវុធវែងAK47ចេញពីក្នុងរថយន្តយកទៅគំរាមជនរងគ្រោះឈ្មោះ តែ ប្រុស និងអ្នកជិតខាង។ 

យោធាយកកាំភ្លេីង AK ទៅសម្ញែងនោះ ព្រោះខឹងរងការចោទថា ទាក់ទងប្រពន្ធបុរសរងគ្រោះ

មូលហេតុដោយសារជនរងគ្រោះចោទខ្លួនថា បានទំនាក់ទំនងស្នេហាជាមួយប្រពន្ធជនរងគ្រោះ។ ក្រោយពីធ្វើសកម្មភាពរួចជនសង្ស័យខាងលើបានបើករថយន្តទៅទុកនៅក្នុងអង្គភាពកងកិត្តិយសត្រែទ័ព ចំណែកអាវុធវែងAK 47 បានយកទៅទុកក្នុងឃ្លាំងវិញ។ 

បច្ចុប្បន្ន ជនសង្ស័យខាងលើបានបញ្ជូនទៅការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី៕

យោធាយកកាំភ្លេីង AK ទៅសម្ញែងនោះ ព្រោះខឹងរងការចោទថា ទាក់ទងប្រពន្ធបុរសរងគ្រោះ