នាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលខ្នារសណ្តាយ ស្រុកបន្ទាយស្រី ខេត្តសៀមរាប ដែលបានវាយប្រជាពលរដ្ឋ ត្រូវបានផ្អាកការងារបណ្តោះអាសន្នដោយសារតែល្មើសនឹងបទវិន័យនគរបាលជាតិកម្ពុជា។ នេះបើយោងតាមលិខិតបង្គាប់ការរបស់លោក ហួត សុធី ស្នងការនគរបាលខេត្ត។
សូមរម្លឹកថា លោកអនុសេនីយទោ រឿន សារ៉ាវុធ ឋានៈនាយរងប៉ុស្តិ៍នគរបាលរដ្ឋបាលខ្នារសណ្តាយ បានប្រើអំពើហិង្សាលើប្រជាពលរដ្ឋ កាលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ ត្រូវបានគេបង្ហោះវីដេអូសកម្មភាពលើបណ្ដាញសង្គមធ្វើឱ្យសាធារណៈជនរិះគន់ជាច្រើន ទើបឈានដល់ចំណាត់ការបែបនេះ៕