កម្លាំងសមត្ថកិច្ចចម្រុះបានចុះឆែកឆេរ ទីតាំងឃ្លាំងបញ្ចាំចំនួន២ទីតាំង ទីតាំងទី១ឃ្លាំងលេខ៥ ផ្លូវ១៩២ សង្កាត់ទឹកល្អក់៣ និងទីតាំងទី២ឃ្លាំងស្តុកធំ ផ្លូវ២០២ សង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី៧ ឧសភា នេះ។
ការធ្វើឡើងនេះ បន្ទាប់ពីឃាត់បានជនសង្ស័យដែលប្រព្រឹត្តអំពើប្លន់ ហើយបានសារភាពនិងចង្អុលបង្ហាញថាយកមកបញ្ចាំនៅទីតាំងខាងលើ ។ ជាលទ្ធផលសមត្ថកិច្ចបានដកហូតម៉ូតូចំនួន ៩២គ្រឿង យកទៅត្រួតពិនិត្យក្នុងនោះរកឃើញពុំមានឯកសារគ្រប់គ្រាន់ ជាច្រើនរយគ្រឿង ។
បច្ចុប្បន្នសមត្ថកិច្ចកសាងសំណុំរឿងនិងដឹកជញ្ជូនម៉ូតូ រួមទាំងជនសង្ស័យ ៧នាក់ ទៅកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ។