មេឆ្នោតធំៗក្រៅច្បាប់ប្រចាំស្រុកខ្មែរ បង្កើតវេបសាយស្រដៀងឆ្នោតជាតិរបស់វៀតណាម មកធ្វើស៉ីអ្នកចាក់

ព័ត៌មានសង្គម
ថ្ថ្ងៃពុធ 1 ធ្នូ 2021
មេឆ្នោតធំៗក្រៅច្បាប់ប្រចាំស្រុកខ្មែរ បង្កើតវេបសាយស្រដៀងឆ្នោតជាតិរបស់វៀតណាម មកធ្វើស៉ីអ្នកចាក់

ប៉ៃលិន៖ មួយរយៈឆ្នោតជាតិរបស់ប្រទេសវៀតណាមបិទ ព្រោះកូវិដ១៩ឆ្លងខ្លាំងគ្មានលទ្ធផលចេញ ក្រុមមេឆ្នោតនៅខ្មែរជួលគេបង្កើតវេបសាយឆ្នោតដោយសរសេរអក្សវៀតណាមឌីហ្សាញទម្រង់ ពណ៌សម្បុរ និងដាក់ឈ្មោះវេបសាយនោះស្រដៀងៗ របស់គេពិត យកមកបន្លំចេញលទ្ធផលស៉ីសងដោយខ្លួនឯង លែងហេងសយដូចមុនទៀតហើយ ព្រោះជាវេបសាយរបស់ខ្លួនសារ៉េស៉ីបានតាមចិត្ត។ ដោយវេបសាយឆ្នោតរបស់វៀតណាមពិតមានឈ្មោះ https://www.minhngoc.net.vn/xo-so-truc-tiep/mien-nam.html រីឯវេបសាយមេៗខ្មែរបង្កើតមានឈ្មោះ https://www.minhngoc.website/ minhngoc.soft និងminhngoc. ដាក់ពាក្យផ្សេងៗគ្នាជាច្រើនទៀត។

ខុសពីមុនមេៗទាំងនោះចាំយកលទ្ធផលពីវេសាយរបស់ឆ្នោតវៀតណាមពិតប្រាកដមកស៉ីសងជាមួយអ្នកចាក់ មិនអាចដឹងលទ្ធផលមុនបានទេ។

ជាក់ស្ដែងដូចជារូបភាពបង្ហាញនេះ គឺស្ត្រីឈ្មោះ ម៉ៅ ជាកូនកញ្ជ្រែងកត់ឆ្នោតនៅក្នុងផ្សារព្រំស្ថិតនៅឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ដោយស្ត្រីរូបនោះប្រាប់ និងបង្ហាញវែបសាយមិញងុកដកវែបសាយ ជាសំអាងដល់កម្លាំងសន្តិសុខផ្សារថា ជាឆ្នោតមានច្បាប់ត្រឹមត្រូវ។

មេឆ្នោតធំៗក្រៅច្បាប់ប្រចាំស្រុកខ្មែរ បង្កើតវេបសាយស្រដៀងឆ្នោតជាតិរបស់វៀតណាម មកធ្វើស៉ីអ្នកចាក់

ទាក់ទងនិងអាជីកម្មឆ្នោតនេះលោក យ៉ែម សារិទ្ធ អធិការក្រុងប៉ៃលិនបានឱ្យយ៉ាងខ្លីដឹងថាករណីនេះនៅស្រុកសាលាក្រៅទេ ខណៈមេឆ្នោតធំចែថានោះបើកអាជីវកម្មនៅក្រុងប៉ៃលិននិងរាយកូនកញ្ជ្រែងជាច្រើនកន្លែង។

ចំណែកលោក សំ សារ៉េត អភិបាលស្រុកសាលាក្រៅមើលសារសំណួរហើយមិនឆ្លើយតប។

មេឆ្នោតធំៗក្រៅច្បាប់ប្រចាំស្រុកខ្មែរ បង្កើតវេបសាយស្រដៀងឆ្នោតជាតិរបស់វៀតណាម មកធ្វើស៉ីអ្នកចាក់

សូមរំលឹកថា ក្នុងអាជីវកម្មឆ្នោតឬហៅកន្ទុយលេខនេះគេសង្កេតឃើញករណីសង្ស័យមេៗស្រុកខ្មែរមួយចំនួនដែលបានសិទ្ធិអាជីវកម្មត្រឹមអាជ្ញាបណ្ណឆ្នោតកោស តែយកមកតាំងប្រឡេមប្រឡំធ្វើជាកន្លែងកត់ឆ្នោតដែលចេញលទ្ធផលជាលេខ មានម៉ោងពេលកំណត់ត្រឹមត្រូវ តែទីតាំងនោះលួចកត់និងលក់ឆ្នោតយួន៕ CH

មេឆ្នោតធំៗក្រៅច្បាប់ប្រចាំស្រុកខ្មែរ បង្កើតវេបសាយស្រដៀងឆ្នោតជាតិរបស់វៀតណាម មកធ្វើស៉ីអ្នកចាក់ មេឆ្នោតធំៗក្រៅច្បាប់ប្រចាំស្រុកខ្មែរ បង្កើតវេបសាយស្រដៀងឆ្នោតជាតិរបស់វៀតណាម មកធ្វើស៉ីអ្នកចាក់ មេឆ្នោតធំៗក្រៅច្បាប់ប្រចាំស្រុកខ្មែរ បង្កើតវេបសាយស្រដៀងឆ្នោតជាតិរបស់វៀតណាម មកធ្វើស៉ីអ្នកចាក់