ជនជាតិឥណ្ឌូនេស៊ីម្នាក់ធ្លាក់ពីលើអាគារនៅតំបន់ល្បែងស៊ីសងក្រុងប៉ោយប៉ែត

ព័ត៌មានសង្គម
ថ្ថ្ងៃព្រហស្បតិ៍ 21 វិច្ឆិកា 2024
ជនជាតិឥណ្ឌូនេស៊ីម្នាក់ធ្លាក់ពីលើអាគារនៅតំបន់ល្បែងស៊ីសងក្រុងប៉ោយប៉ែត

សេចក្ដីរាយការណ៍បឋមបានឱ្យដឹងថា បុគ្គលិកជាបុរសជនជាតិឥណ្ឌូនេស៊ីម្នាក់ធ្លាក់ពីអាគារមួយកន្លែងនៅប្លុកល្បែងស៊ីសងបណ្ដាលឱ្យស្លាប់ ស្ថិតក្នុងភូមិសាគគ្គីមានជ័យ សង្គាត់អូរជ្រៅ ក្រុងប៉ោយប៉ែត បង្កការភ្ញាក់ផ្អើល តែអ្នកមួយចំនួនដឹងរឿងហាក់បិទបាំងព័ត៌មានពិត។

ជនជាតិឥណ្ឌូនេស៊ីម្នាក់ធ្លាក់ពីលើអាគារនៅតំបន់ល្បែងស៊ីសងក្រុងប៉ោយប៉ែត

បើតាមលោក ឆឹល សារ៉ុម មេភូមិសាមគ្គីមានជ័យ បានឱ្យ 1Post ដឹងថា ករណីនេះកើតឡើងតាំងពីថ្ងៃទី១៣ វិច្ឆិកា ឆ្នាំ២០២៤ ដោយបុរសជនជាតិឥណ្ឌូនេស៊ីនោះធ្លាក់ពីជាន់ទី ១២ មកទើលើដំបូលអាគារជាន់ក្រោម បណ្ដាលឱ្យស្លាប់នៅនឹងកន្លែង គ្រាដែលអាគារនោះមានមនុស្សចម្រុះជាតិសាសន៍ជាច្រើន ចំពោះជាករណីលោត ឬ ធ្លាក់មកដោយសារមូលហេតុអ្វីលោកមិនបានដឹងទេ…សម្លេង។

ជនជាតិឥណ្ឌូនេស៊ីម្នាក់ធ្លាក់ពីលើអាគារនៅតំបន់ល្បែងស៊ីសងក្រុងប៉ោយប៉ែត

ទាក់ទងបញ្ហានេះលោកឧត្តមត្រី អេង លីហ៊ួរ ស្នងការរងទទួលផែនការងារអន្តោប្រវេសន៍ខេត្តបន្ទាយមានជ័យបានឱ្យដឹងយ៉ាងខ្លីថា ជនជាតិឥណ្ឌូនេស៊ីដែលធ្លាក់ស្លាប់នោះមានវិបត្តិគ្រួសារ។ តែលោកបង្វែរឱ្យសួរទៅខាងជំនាញព្រហ្មទណ្ឌវិញច្បាស់ជាងព្រោះជាអ្នកធ្វើកោសល្យវិច័យ។ ក្រោយមកសារឆ្លើយឆ្លងសំណួរនោះក៏បានលុបបាត់ទៅវិញ។

ជនជាតិឥណ្ឌូនេស៊ីម្នាក់ធ្លាក់ពីលើអាគារនៅតំបន់ល្បែងស៊ីសងក្រុងប៉ោយប៉ែត

លោកឧត្តមសេនីយ៍ត្រី នូ ជីវ័ន្ត ស្នងការរងទទួលផែនការងារព្រហ្មទណ្ឌខេត្ត សុំមិនធ្វើសេចក្ដីអត្ថាធិប្បាយលើករណីនេះ ដោយលោកលើកឡើងថា វាអាចប៉ះពាល់ដល់វិស័យទេសចរ។

លោកឧត្តមសេនីយ៍ត្រី រ៉ែម វីរះ អ្នកនាំពាក្យប្រចាំស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ  ពុំមានការបញ្ជាក់ទេ បន្ទាប់ពីទទួលសារសំណួរពីក្រុមការងារយើងតាមបណ្ដាញតេឡេក្រាម។

ជនជាតិឥណ្ឌូនេស៊ីម្នាក់ធ្លាក់ពីលើអាគារនៅតំបន់ល្បែងស៊ីសងក្រុងប៉ោយប៉ែត

ចំណែកលោក សុខហ៊ាង ភាគីក្រុមហ៊ុនអាគារខាងលើមិនទាន់មានការបញ្ជាក់នៅឡើយ ក្រោយឃើញសញ្ញាគ្រីសទទួលសារសំណួរពីក្រុមការងារ 1Post តាមបណ្ដាញ WhatsApp ហើយ បែជាប្លុកទៅវិញ។

រីឯលោក សូ វៃ ប្រធានរដ្ឋបាល និងធនធានមនុស្សនៃអាគារដែលជនរងគ្រោះធ្លាក់ស្លាប់នោះមិនអាចសុំការបញ្ជាក់បានទេ ដោយទូរសព្ទចូលពុំមានអ្នកទទួល។

ជនជាតិឥណ្ឌូនេស៊ីម្នាក់ធ្លាក់ពីលើអាគារនៅតំបន់ល្បែងស៊ីសងក្រុងប៉ោយប៉ែត

បើតាមប្រភពពីប្រជាពលរដ្ឋបានបង្ហើបឱ្យដឹងថា មិនជាលើកទី១ទេនៅប្លុកប្រជុំអាគារល្បែង និងអាគារស្នាក់នៅតំបន់នោះ ធ្លាប់មានមនុស្សធ្លាក់ស្លាប់ផងដែរនាពេលកន្លងទៅ។ ហើយសម្រាប់អាគារដែលធ្លាក់ជនជាតិឥណ្ឌូនេស៊ីស្លាប់នេះ គឺមានភាគហ៊ុនមនុស្សច្រើននាក់ ដែលមានទាំងកូនប្រុសអតីតអភិបាលក្រុងប៉ោយប៉ែត អតីតព្រះរាជអាជ្ញារង បច្ចុប្បន្នទៅបម្រើការងារនៅក្រសួងវិញ។

នេះជាព័ត៌មានបឋមដែល 1Post ទទួលបាន យើងខ្ញុំកំពុងព្យាយាមទំនាក់ទំនង និងរង់ចាំការបញ្ជាក់ពីភាគីដែលពាក់ព័ន្ធបន្ថែមទៀត ដើម្បីលម្អិតរឿងនេះ៕

ជនជាតិឥណ្ឌូនេស៊ីម្នាក់ធ្លាក់ពីលើអាគារនៅតំបន់ល្បែងស៊ីសងក្រុងប៉ោយប៉ែត