ការសាងសង់ផ្លូវថ្មីនេះ នឹងជម្រុញសក្តានុពលខេត្តកំពង់ស្ពឺ ឱ្យរីកចម្រើនលឿន ឱ្យមានការអភិវឌ្ឍលឿនដូចនៅរាជធានីភ្នំពេញ។ នេះតាមការលើកឡើងពីសំណាក់សម្តេនាយករដ្ឋមន្ត្រីកម្ពុជានៅក្នុងពិធីសម្ភោធ មជ្ឈមណ្ឌលពុទ្ឋសាសនានៅលើភ្នំគិរីរម្យ នៅខេត្តកំពង់ស្ពឺ នាពេលកន្លងទៅ។
សម្ដេច៖ “ផ្លូវថ្មីមួយខ្សែនេះ នឹងពង្រឹងសក្តានុពលខេត្តនេះឲ្យកាន់តែខ្លាំង ប៉ុន្តែបើខេត្តនេះមិនមានធនធានមនុស្ស ក៏ចាប់យកឱកាសនេះមិនបានដែរ”។
បើតាមក្រសួងសាធារណៈការ ផ្លូវថ្មីនេះមានប្រវែង ១១៤គីឡូម៉ែត្រ តភ្ជាប់ពីស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ទៅកាន់ស្រុកកោះកុង ខេត្តកោះកុង ដែលមានចំណុចប្រសព្វគ្នានៅចំណុចគីឡូម៉ែត្រលេខ៦៨ ផ្លូវជាតិលេខ ៤៨។ ប៉ុន្តែការបើកការដ្ឋានសាងសង់នៅពេលណាជាក់លាក់ក្រសួងជំនាញមិនទាន់បង្ហើបឱ្យដឹងនៅឡើយ៕ រំចង់