កាលពីរសៀលថ្ងៃទី២១ ឧសភា នគរបាលស្រុកវាលវែងចាប់ខ្លួនជនសង្ស័យម្នាក់ដែលបានកាប់សម្លាប់ស្ត្រីរងគ្រោះជាម្ចាស់បំណុលកាលពីវេលាម៉ោង ៥ និង៣០នាទីល្ងាចថ្ងៃ១៩ ឧសភាឆ្នាំ២០២៤ ស្ថិតនៅភូមិពោធិ៍លើ ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល។
ជនសង្ស័យមានឈ្មោះ ឡុង ឈាវ ភេទប្រុសអាយុ៣២ ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងដែក រស់នៅក្នុងភូមិកើតហេតុ។ ការចាប់ខ្លួនបានជនសង្ស័យនេះ បន្ទាប់ពីរូបគេបានធ្វើសកម្មភាពយកខ្វៅកាប់ទៅលើស្ត្រីរងគ្រោះដែលទៅទារបំណុលនៅផ្ទះរបស់ខ្លួន បណ្តាលឱ្យស្ត្រីរងគ្រោះស្លាប់ភ្លាមៗ ហើយរូបគេក៏បានរត់គេចខ្លួនមកសំងំនៅស្រុកវាលវែង៕