ជំទាវ បាន ស្រីមុំ ចុះមូលដ្ឋានក្រើនរំលឹកពលរដ្ឋឱ្យគិតបញ្ហាសុខភាព តាមរយៈការរស់នៅស្អាត និងអនាម័យ

ព័ត៌មានសង្គម
ថ្ថ្ងៃសៅរ៍ 6 វិច្ឆិកា 2021
ជំទាវ បាន ស្រីមុំ ចុះមូលដ្ឋានក្រើនរំលឹកពលរដ្ឋឱ្យគិតបញ្ហាសុខភាព តាមរយៈការរស់នៅស្អាត និងអនាម័យ

ប៉ៃលិន៖ លោកជំទាវ បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត និងមន្ត្រីក្រោមឧវាទ បានជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយកាកបាទក្រហមកម្ពុជាជូនដល់ពលរដ្ឋដែល​មានជីវភាពខ្វះខាត ដោយសារវិបត្តិកូវីដ-១៩ ចំនួន៧៥គ្រួសារ​ នៅក្នុងសង្កាត់ទាំងបួន​ នៃក្រុងប៉ៃលិន ខេត្តប៉ៃលិន ។

លោកជំទាវបានផ្តាំផ្ញើដល់ពលរដ្ឋទាំងអស់ សូមយកចិត្តទុកដាក់ទៅលើបញ្ហាសុខភាព ដោយត្រូវរក្សាអនាម័យក្នុងការរស់នៅជាប្រចាំ ដោយលាងដៃនឹងសាប៊ូ ហូបទឹកឆ្អិន និងគេងក្នុងមុងជានិច្ច ដើម្បីចៀសវាងការកើតមានជំងឺតម្កាត់ផ្សេងៗ ជាពិសេសជំងឺកូវីដ-១៩ ដែលយើងត្រូវរួមគ្នាប្រយុទ្ធប្រឆាំង បង្ការទប់ស្កាត់។

ជំទាវ បាន ស្រីមុំ ចុះមូលដ្ឋានក្រើនរំលឹកពលរដ្ឋឱ្យគិតបញ្ហាសុខភាព តាមរយៈការរស់នៅស្អាត និងអនាម័យ

ក្នុងនោះពលរដ្ឋមានជីវភាពខ្វះខាតទាំង ៤សង្កាត់ គឺនៅសង្កាត់ប៉ៃលិន សង្កាត់បរយ៉ាខា សង្កាត់ទួលល្វា និងសង្កាត់អូរតាវ៉ៅ ក្រុងប៉ៃលិន ក្នុងមួយគ្រួសារៗទទួលបានអង្ករ៤០គីឡូក្រាម មី១កេស ត្រីខ១យួរទឹកស៊ីអ៊ីវ១យួរ ទឹកបរិសុទ្ធ១កេសភួយ១ មុង១ កន្ទេល១ និងថវិកា៥ម៉ឺនរៀល។

លោកជំទាវបញ្ជាក់ថា បើទោះបីជាអំណោយស្បៀងទាំងនេះមិនបានបំពេញតាមតម្រូវការរបស់បងប្អូនយូរអង្វែងពិតមែន តែក៏អាចដោះស្រាយបានមួយកម្រិតផងដែរ ក្នុងគ្រាវិបត្តិកូវីដ-១៩នេះ៕

ជំទាវ បាន ស្រីមុំ ចុះមូលដ្ឋានក្រើនរំលឹកពលរដ្ឋឱ្យគិតបញ្ហាសុខភាព តាមរយៈការរស់នៅស្អាត និងអនាម័យ ជំទាវ បាន ស្រីមុំ ចុះមូលដ្ឋានក្រើនរំលឹកពលរដ្ឋឱ្យគិតបញ្ហាសុខភាព តាមរយៈការរស់នៅស្អាត និងអនាម័យ ជំទាវ បាន ស្រីមុំ ចុះមូលដ្ឋានក្រើនរំលឹកពលរដ្ឋឱ្យគិតបញ្ហាសុខភាព តាមរយៈការរស់នៅស្អាត និងអនាម័យ