នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៤ បានបើកការស៊ើបអង្កេត ស្រាវជ្រាវលើករណីការជួញដូរកាំភ្លើងចម្ពាមកែច្នៃប្រើគ្រាប់លោហៈខុសច្បាប់ដែលផ្សព្វផ្សាយលក់តាមរយៈទំព័រហ្វេសបុកឈ្មោះ កាំភ្លើងចំពាមកៅស៊ូ VIP 10។
បន្ទាប់ពីក្ដាប់បានមុខសញ្ញាហើយសមត្ថកិច្ចចម្រុះបានធ្វើការឆែកឆេរទីតាំងរក្សាទុកកាំភ្លើងចំពាមកែច្នៃប្រើគ្រាប់លោហៈចំនួន២ទីតាំង ដែលមានភូមិសាស្រ្តក្នុងខណ្ឌមានជ័យ និងឈានដល់ការឃាត់ខ្លួនជនសង្ស័យ២នាក់ប្តីប្រពន្ធជាជនជាតិវៀតណាម និងដកហូតបានកាំភ្លើងចំពាមកែច្នៃខុសច្បាប់បានចំនួន២៧២ដើម និងគ្រាប់លោហៈបានមួយចំនួនធំ។
បច្ចុប្បន្នជនសង្ស័យទាំង២ នាក់ត្រូវបាននាយកដ្ឋានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីចាត់ការតាមនីតិវិធី៕