២ខែឆ្នាំនេះពាណិជ្ជកម្មកម្ពុជា ជាមួយបណ្តាប្រទេសជាដៃគូមានទំហំជាង ៨.១ពាន់លានដុល្លារ កើនឡើង ១៩.២%

ព័ត៌មានសង្គម
ថ្ថ្ងៃពុធ 13 មីនា 2024
២ខែឆ្នាំនេះពាណិជ្ជកម្មកម្ពុជា ជាមួយបណ្តាប្រទេសជាដៃគូមានទំហំជាង ៨.១ពាន់លានដុល្លារ កើនឡើង ១៩.២%

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានឱ្យដឹងថា ពាណិជ្ជកម្មរវាងកម្ពុជា ជាមួយបណ្តាប្រទេសជាដៃគូពាណិជ្ជកម្ម មានទំហំជាង ៨.១ពាន់លានដុល្លារ កើនឡើង ១៩.២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣ ក្នុងនោះការនាំចេញទំនិញសំខាន់ៗរបស់កម្ពុជាកើនឡើងជាង២២% ក្នុងរយៈ២ខែដើមឆ្នាំ២០២៤។

ក្នុងនោះបើគិតត្រឹមខែមករា ដល់ខែកុម្ភៈ ឆ្នាំ២០២៤កម្ពុជាបាននាំចេញទំនិញសំខាន់ៗ គិតជាទឹកប្រាក់ប្រមាណជាង ៣.៩ពាន់លានដុល្លារ កើនឡើង២២.៧% ខណៈការនាំចូលទំនិញមកវិញជាង ៤.១ពាន់លានដុល្លារ កើនឡើងប្រមាណ១៦.១%។

២ខែឆ្នាំនេះពាណិជ្ជកម្មកម្ពុជា ជាមួយបណ្តាប្រទេសជាដៃគូមានទំហំជាង ៨.១ពាន់លានដុល្លារ កើនឡើង ១៩.២%

ប្រទេសដៃគូរួមមាន ប្រទេសចិនស្ថិតនៅលេខរៀងទី១ក្នុងទំហំទឹកប្រាក់ជាង២ពាន់លានដុល្លារ, វៀតណាម មានទឹកប្រាក់ជាង១,៤ពាន់លានដុល្លារ, អាមេរិកប្រមាណ១,៣ពាន់លានដុល្លារ ប្រទេសថៃ ជាង៧៥០លានដុល្លារ, ជប៉ុនប្រមាណ៣២៥លានដុល្លារ, ឥណ្ឌូនេស៊ីមានទឹកប្រាក់១៩១ លានដុល្លារ និងបណ្តាប្រទេសមួយចំនួនទៀត។ ទំនិញសំខាន់ៗដែលកម្ពុជា បាននាំចេញច្រើនជាងគេ គឺសម្លៀកបំពាក់ ម៉ាស៊ីន និងឧបករណ៍អគ្គិសនី គ្រាប់ធញ្ញជាតិ បន្លែ ស្បែកជើង គ្រឿងសង្ហារឹម និងកៅស៊ូជាដើម៕

២ខែឆ្នាំនេះពាណិជ្ជកម្មកម្ពុជា ជាមួយបណ្តាប្រទេសជាដៃគូមានទំហំជាង ៨.១ពាន់លានដុល្លារ កើនឡើង ១៩.២%