ការផ្សាយនេះដោយហេតុថា តុលាការមិនអាចធ្វើការកោះហៅចុងចម្លើយតាមរបៀបនៃការបញ្ជូនបង្គ្រប់កិច្ច និងការបញ្ជូនដោយទុកចោលបាន ទើបតុលាការធ្វើចំណាត់ការទៅតាមនីតិវិធីនៃការបញ្ជូនតាមការផ្សាយជាសាធារណៈ តាមពាក្យស្នើសុំធ្វើការផ្សាយជាសាធារណៈ ចុះថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ របស់លោកមេធាវី សុក រដ្ឋា ជាមេធាវីតំណាងដោយអាណត្តិឱ្យដើមចោទឈ្មោះ យឿង សុឃីម។ ហើយតុលាការកំណត់យកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង៨ និង៣០ នាទីព្រឹក ជាកាលបរិច្ឆេទនៃការធ្វើនីតិវិធីត្រៀមសម្រាប់ការទាញហេតុផលដូចមាននៅក្នុងដីកាកោះដែលបានបិទនៅកន្លែងសម្រាប់បិទប្រកាសរបស់តុលាការ។