កម្ពុជាទទួលបានចំណូលជាង ៣២១លានដុល្លារ ពីការនាំចេញជ័រនិងឈើកៅស៊ូ ក្នុងរយៈពេល៩ខែឆ្នាំនេះ

ព័ត៌មានសង្គម
ថ្ថ្ងៃសៅរ៍ 11 វិច្ឆិកា 2023
កម្ពុជាទទួលបានចំណូលជាង ៣២១លានដុល្លារ ពីការនាំចេញជ័រនិងឈើកៅស៊ូ ក្នុងរយៈពេល៩ខែឆ្នាំនេះ

នៅក្នុងរយៈពេល៩ខែ ឆ្នាំ២០២៣នេះ កម្ពុជាទទួលបានចំណូលជាង ៣២១លានដុល្លារ ពីការនាំចេញជ័រកៅស៊ូ និងឈើកៅស៊ូ។ក្នុងនោះ ចំណូលពីការនាំចេញជ័រកៅស៊ូ មានចំនួន៣២០ ៦១៩ ៣៤៦ដុល្លារ ចំណែកការនាំចេញឈើកៅស៊ូមានចំនួន១ ៣០៥ ៩៨១ដុល្លារ។រយៈពេល៩ខែឆ្នាំនេះដែរ ជ័រកៅស៊ូមានតម្លៃ ១ ៣២៣ដុល្លារ ក្នុង១តោន ថយចុះ១៩៦ដុល្លារ ក្នុងមួយតោន ស្មើនឹង១៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២២។

គិតមកដល់បច្ចុប្បន្ន កម្ពុជាមានផ្ទៃដីកៅស៊ូសរុបមានចំនួន ៤០៤ ៥៧៨ហិកតា ក្នុងនោះ ផ្ទៃដីចៀរជ័រមានចំនួន ៣១៥ ៣៣២ហិកតា ស្មើនឹង៧៨% និងផ្ទៃដីថែទាំមានចំនួន ៨៩,២៤៦ហិកតា ស្មើនឹង២២%។ដោយឡែក ចំពោះទីផ្សារសំខាន់ៗ ក្នុងការនាំចេញកៅស៊ូរបស់កម្ពុជា មានដូចជា៖ ប្រទេសម៉ាឡេស៊ី វៀតណាម ចិន ឥណ្ឌូណេស៊ី និងសហគមអឺរ៉ុប ជាដើម។

កម្ពុជាទទួលបានចំណូលជាង ៣២១លានដុល្លារ ពីការនាំចេញជ័រនិងឈើកៅស៊ូ ក្នុងរយៈពេល៩ខែឆ្នាំនេះ

បើតាម លោក ម៉េង ហ៊ាង ជាឈ្មួញនាំចេញជ័រកៅស៊ូទៅកាន់ប្រទេសវៀតណាម បានឱ្យសារព័ត៌មានក្នុងស្រុកដឹងថា ទីផ្សារជ័រកៅស៊ូបង្កកឆ្នាំ២០២៣នេះមានភាពល្អប្រសើរបន្តិចបន្តួចជាងឆ្នាំ២០២២ ប៉ុន្តែតម្លៃក៏វាអាស្រ័យទៅតាមប្រភេទជ័រនីមួយៗ ហើយតាមតំបន់ផងដែរ វាមិនអាចដូចគ្នានោះទេ។តួយ៉ាងចំពោះ ជ័របង្កកក៏មានតម្លៃផ្សេងគ្នាដែរ ពោលបើជ័រដែលបង្កកបានល្អ ហើយបង្កកក្នុងមួយយប់ មានតម្លៃចន្លោះពី ២០៥០រៀល ទៅ២១០០រៀល នៅក្នុងមួយគីឡូក្រាម។

ចំណែកឯជ័រដែលបង្កកមិនសូវបានល្អ រួមផ្សំនឹងពូជកៅស៊ូរាងទាប តម្លៃអាចបានត្រឹមតែ២០០០រៀល ក្នុងមួយគីឡូក្រាមប៉ុណ្ណោះ។ កាលណាតម្លៃនៅក្រៅប្រទេសឡើង ក៏ធ្វើឱ្យតម្លៃក្នុងស្រុកក៏ឡើងតាមហ្នឹងដែរ ដោយឡែកបើតម្លៃក្រៅស្រុកធ្លាក់ចុះ នោះក្នុងស្រុកក៏ធ្លាក់ចុះដែរ៕

កម្ពុជាទទួលបានចំណូលជាង ៣២១លានដុល្លារ ពីការនាំចេញជ័រនិងឈើកៅស៊ូ ក្នុងរយៈពេល៩ខែឆ្នាំនេះ