ប្រធានមន្ទីរកសិកម្មខេត្តកោះកុង និងនាយផ្នែកជលផលបូទុមសាគរ ត្រូវបានដកបញ្ឈរជើង ក្រោយរកឃើញភាពមិនប្រកតី

ព័ត៌មានសង្គម
ថ្ថ្ងៃពុធ 6 កញ្ញា 2023
ប្រធានមន្ទីរកសិកម្មខេត្តកោះកុង និងនាយផ្នែកជលផលបូទុមសាគរ ត្រូវបានដកបញ្ឈរជើង ក្រោយរកឃើញភាពមិនប្រកតី

ករណីមិនប្រកតីលើការបំពេញភារៈកិច្ចរបស់មន្ត្រីទាំងពីរគឺលោក អ៊ី ម៉េងលាង ប្រធានមន្ទីរកសិកម្មខេត្តកោះកុង និងលោក ព្រំ សុវណ្ណា នាយផ្នែកជលផលបូទុមសាគរ បានកើតមានយូរមកហើយ ទាក់ទងនឹងការគប់គិតបើកដៃឱ្យមានបទល្មើសនេសាទ ការបែងចែងទីតាំងអាស្រ័យដោយលម្អៀង និងការកៀបយកប្រាក់ពីអ្នកនេសាទជាដើម។

ប្រធានមន្ទីរកសិកម្មខេត្តកោះកុង និងនាយផ្នែកជលផលបូទុមសាគរ ត្រូវបានដកបញ្ឈរជើង ក្រោយរកឃើញភាពមិនប្រកតី

ដោយសកម្មភាពខាងលើនៅតែបន្តមិនកែរហូតកាលពីពេលថ្មីៗនេះសគមន៍ពលរដ្ឋជាង២០០គ្រួសារកើតទុកមិនសុខចិត្តផ្ដិតមេដៃនិងអ្នកមួយចំនួនបានលើកគ្នាទៅសាលាខេត្តកោះកុង ប្ដឹងមន្ត្រីពូកែទាំងនោះទៅថ្នាក់ដឹកនាំឱ្យរកដំណោះស្រាយ ក្រោយមកទើបមានកិច្ចប្រជុំរួមជាមួយភាគីដែលពាក់ព័ន្ធនៅសាលាឃុំថ្មសធ្វើឱ្យពលរដ្ឋនិងមន្ត្រីជំនាញតឹងសសៃក។ (ព័ត៌មានបឋម)  លម្អិតវីដេអូខាងក្រោម៖ https://fb.watch/mTLW7ACO7b/?mibextid=cr9u03