វីរៈប៊ុនថាំ ដាក់ឱ្យដំណើរការទូផ្ញើ និងទទួលទំនិញឆ្លាតវៃនៅចុងខែកញ្ញានេះ ដែលជាការដឹកជញ្ជូនបែបឌីជីថល សុវត្ថិភាព និងរហ័ស

ព័ត៌មានសង្គម
ថ្ថ្ងៃពុធ 6 កញ្ញា 2023

ក្រុមហ៊ុនវិរៈប៊ុនថាំ បានបើកកិច្ចសហប្រតិបត្តិការជាមួយ STATION LEGS TECHNOLOGIES សម្រាប់ការផ្ដល់ជូនទូផ្ញើ និងទទួលទំនិញឆ្លាតវៃ Smart Lockers Solutions ដែលបើកដំណើរការឱ្យប្រើប្រាស់នៅចុងខែកញ្ញា ឆ្នាំ2023 ខាងមុខនេះដើម្បីផ្ដល់ជូនដល់អតិថិជនរបស់ក្រុមហ៊ុនវិរៈ ប៊ុនថាំទាំងអស់ទទួលបាននូវការដឹកជញ្ជូនទំនើបបែបឌីជីថលទាំងសុវត្ថិភាព និងលឿនរហ័សទាន់ចិត្តដែលឈានមុខគេនៅកម្ពុជា។ ដែលការនេះជាវឌ្ឍនៈភាពមួយកម្រិតបន្ថែមទៀតសម្រាប់សេវាកម្មបញ្ញើទំនិញពីក្រុមហ៊ុនវីរៈប៊ុនថាំ។

វីរៈប៊ុនថាំ ដាក់ឱ្យដំណើរការទូផ្ញើ និងទទួលទំនិញឆ្លាតវៃនៅចុងខែកញ្ញានេះ ដែលជាការដឹកជញ្ជូនបែបឌីជីថល សុវត្ថិភាព និងរហ័ស

ក្នុងភាពជាដៃគូសហការលោក ស៊ូ វីរៈ នាយកប្រតិបត្តិ និងជាស្ថាបនិកក្រុមហ៊ុន VIREAK BUNTHAM EXPRESS (VET) លើកឡើងនៅក្នុងសន្និសីទសារព័ត៌មានរួមគ្នាថា យើងមានសេចក្តីរំភើបរីករាយដែលបានចាប់ដៃគូជាមួយ STATION និង LEGS ដើម្បីណែនាំដំណោះស្រាយដឹកជញ្ជូនប្រកបដោយភាពច្នៃប្រឌិតតាមរយៈបច្ចេកវិទ្យាសោរសោរឆ្លាតវៃទំនើបទាន់សម័យ។ ភាពជាដៃគូនេះនឹងជួយ VET ពង្រីកលទ្ធភាពរបស់ខ្លួននៅទូទាំងតំបន់ និងសម្រួលការដឹកជញ្ជូនសម្រាប់អតិថិជនបច្ចុប្បន្ន និងអនាគតរបស់ខ្លួនទាំងអស់។

លោក Patrice Vignes នាយកប្រតិបត្តិនៃស្ថានីយ៍ LEGS TECHNOLOGIES ថ្លែងថា "ជាមួយនឹងដៃគូសហការ យើងមានកិត្តិយសដែលត្រូវបានជ្រើសរើសជាអ្នកផ្តល់ដំណោះស្រាយសោរសោរឆ្លាតវៃផ្តាច់មុខសម្រាប់ VIREAK BUNTHAM EXPRESS។ កិច្ចសហការនេះនឹងអនុញ្ញាតឱ្យសេវាកម្មរបស់យើងកាន់តែខិតទៅជិតផ្ទះ ឬកន្លែងធ្វើការ ដោយផ្តល់នូវភាពងាយស្រួល ក៏ដូចជាដំណោះស្រាយដែលមិនប៉ះពាល់ដល់បរិស្ថាន ដែលនឹងធ្វើឱ្យជីវភាពរស់នៅរបស់ប្រជាជននៅទូទាំងប្រទេសកម្ពុជាកាន់តែប្រសើរឡើង។

សូមបញ្ជាក់ថា ក្រុមហ៊ុនវីរៈប៊ុនថាំ ដឹកជញ្ជូនអ្នកដំណើរនិងទំនិញមានសាខាបញ្ញើទំនិញជិត១ពាន់កន្លែងនៅក្នុងប្រទេសកម្ពុជា រួមទាំងប្រទេសថៃនិងវៀតណាម ដើម្បីកាន់តែងាយស្រួលលោកអ្នកអាចទាញយកកម្មវិធីដែលមាននៅក្នុងApp របស់ក្រុមហ៊ុនសម្រាប់ការកក់សំបុត្រ និងផ្ញើទំនិញ ដោយវាយពាក្យថា VET Express លោកអ្នកនឹងអាចប្រតិបត្តការងារជាមួយក្រុមហ៊ុនបានភ្លាម។ សម្រាប់ព័ត៌មានបន្ថែមអាចខលទៅកាន់លេខ (081 911 911)វីដេអូ