ប្រជាពលរដ្ឋ១គ្រួសារកើតទុក្ខ មិនសុខចិត្ត សុំការអន្តរាគមន៍ពីថ្នាក់ដឹកនាំជាតិមេត្តាជួយដល់ពួកគាត់ ដោយបានលើកឡើងថានសង្ស័យគេឃុបឃិតគ្នាជាប្រព័ន្ធធ្វើរបងដែកហ៊ុំព័ទ្ធដីចំការចំនួន១២ហិកតា ក្នុងចំណោម២៨ហិកតា ដែលពួកគាត់ធ្លាប់អាស្រ័យផលតាំងពីឆ្នាំ ២០១១ ទៅលក់ឱ្យឈ្មួញដោយយកលេសថា ជាតំបន់ការពារធនធានធម្មជាតិ ខណ:ដែលដីព្រៃជាប់គ្នានោះរាប់ពាន់ហិកតាត្រូវបានគេយកគ្រឿងចក្រទៅឈូសឆាយវាស់វែងចែកគ្នា លក់ដូរ សង់រីហ្សត សង់លំនៅឋានបានយ៉ាងរលូន នៅចំនុចជាប់អាងស្តុបទឹកវារីអគ្គិសនីអាតៃ ត្រង់ផ្លូវកែងផ្នែកខាងត្បូងឡើងពីអូរក្របីងាប់ ជាប់ដីរបស់អស់លោកអ្នកធំមួយចំនួន ស្ថិតនៅក្នុងភូមិឆាយលូក ឃុំអូរសោមស្រុកវាលវែង ខេត្តពោធិ៍សាត់។ ព័ត៌មានបឋម សូមទស្សនាវីដេអូ https://fb.watch/lML87S4xV0/?mibextid=5eVWNK