ដីលើកំពូលភ្នំស្រួច នៅក្រុងសំរោង ពុំទាន់មានប្លង់រឹងទេ តែឈ្មួញអាចកាយដីកាយថ្ម

ព័ត៌មានសង្គម
ថ្ថ្ងៃច័ន្ទ 12 សីហា 2024
ដីលើកំពូលភ្នំស្រួច នៅក្រុងសំរោង ពុំទាន់មានប្លង់រឹងទេ តែឈ្មួញអាចកាយដីកាយថ្ម

កំពូលភ្នំស្រួចស្ថិតក្នុងសង្កាត់ អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ ត្រូវបានឈ្មួញកាយដីនិងថ្មកើតជារណ្ដៅ និងឈូសឆាយទៅជាទីវាលជាច្រើនហិកតាធ្វើទៅបានយ៉ាងរលូនរាប់ខែមកហើយ  ដែលដើមឡើយមានព្រៃឈើច្រើនស្អេកស្កៈ។

ទាក់ទងសកម្មភាពខាងលើនេះលោក ភុន ឡែន ប្រធានមន្ទីររ៉ែនិងថាមពល ខេត្តឧត្តរមានជ័យ ពុំទាន់មានការបញ្ជាក់ទេ ក្រោយទទួលសារសំណួរពីក្រុមការងារ 1Post តាមបណ្ដាញតេឡេក្រាមរបស់លោក។  ឃើញអនឡាញ និងសញ្ញាគ្រីសទទួលហើយ តែមិនតប។

ដីលើកំពូលភ្នំស្រួច នៅក្រុងសំរោង ពុំទាន់មានប្លង់រឹងទេ តែឈ្មួញអាចកាយដីកាយថ្ម

ចំណែកលោក ផុន ចាន់និល  អភិបាលក្រុងសំរោង បានក្រុមការងារ 1Post ថា លោកនឹងចាត់ឱ្យមន្ត្រីចុះទៅពិនិត្យ។ លោកថា ដីនៅក្រុងសំរោងទាំងអស់កំពុងស្ថិតក្នុងដំណើរការចុះបញ្ជីជាប្រព័ន្ធ។ សម្រាប់ច្បាប់អនុញ្ញាត ឬ មិនអនុញ្ញាតករណីកាយរណ្ដៅដី និងឈូសឆាយព្រៃលើភ្នំនោះលោកមិនទាន់បញ្ជាក់ទេតាំងពីថ្ងៃទី០៨ សីហា ឆ្នាំ២០២៤ រហូតមកដល់វេលាចេញផ្សាយនេះ។

ដីលើកំពូលភ្នំស្រួច នៅក្រុងសំរោង ពុំទាន់មានប្លង់រឹងទេ តែឈ្មួញអាចកាយដីកាយថ្ម

ប្រភពដំណឹងបានបន្តឱ្យដឹងថា ការកាយដីកាយថ្មលើកំពូលភ្នំស្រួចនោះធ្វើទៅបានសម្រេចដោយមានបុរសម្នាក់ឈ្មោះ សួរ ប្រុស ជាថៅកែក្រុមហ៊ុននាំមាន់មកពីថៃចូលខ្មែរ និងជាសមាជិកក្រុមប្រឹក្សាខេត្តផងទៀត។  ក្រុមការងារយើងខលចូលលេខទូរសព្ទដៃលោកគ្មានអ្នកលើក ផ្ញើសារសំណួរទៅកាន់បណ្ដាញសង្គមរបស់លោកពុំមានការឆ្លើយតប។ ប៉ុន្តែបើតាមសារសម្លេងដែលលោកអភិបាលក្រុងសំរោងបញ្ជូនមកក្រុមការងារយើងទទួលបានឱ្យដឹងថា ការកាយនោះលោក សួរ ប្រុស បញ្ជាក់ថា មិនខុសអ្វីទេ លោកកាយជាស្រះរក្សាទឹកប្រើសប្រាស់ និងចែកអាចម៌ដីឱ្យប្រជាពលរដ្ឋ ដោយលោកជាអ្នកចំណាយថ្លៃសេវា។ សម្លេង

ដីលើកំពូលភ្នំស្រួច នៅក្រុងសំរោង ពុំទាន់មានប្លង់រឹងទេ តែឈ្មួញអាចកាយដីកាយថ្ម

ទោះជាយ៉ាងណាគេនៅកើតឆ្ងល់ថា ម្ដេចដីលើកំពូលភ្នំទៅជាដីគ្រប់គ្រងកាន់កាប់ដោយបុគ្គលនិងឈូសឆាយកាយបានដោយសេរីបែបនេះ។ សូមអ្នកពាក់ព័ន្ធជួយបញ្ជាក់ឱ្យសាធារណៈជនបានជ្រាបផង។

នេះជាព័ត៌មានបឋមដែល 1Post ទទួលបាន យើងខ្ញុំកំពុងព្យាយាមសាកសួរ និងរង់ចាំការបញ្ជាក់ពីអ្នកពាក់ព័ន្ធបន្ថែមទៀត ដើម្បីលម្អិតរឿងនេះ៕

ដីលើកំពូលភ្នំស្រួច នៅក្រុងសំរោង ពុំទាន់មានប្លង់រឹងទេ តែឈ្មួញអាចកាយដីកាយថ្ម