បុរសម្នាក់ដើររកសត្វ និងបេះស្លឹកព្រិចបានជាន់មីនផ្ទុះបណ្ដាលឱ្យរងរបួសកំពុងសង្គ្រោះបន្ទាន់នៅចំណុចជិតទំនប់ក៥ កាលពីវេលាម៉ោង៨:៣០នាទី ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ ស្ថិតនៅភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះគឺលោក លី លាក អាយុ៣៥ឆ្នាំ មានទីលំនៅភូមិ កន្លែងកើតហេតុបណ្ដាលអោយរងរបួសដាច់ត្រង់កំភួនជើងឆ្វេង របួសជើងស្ដាំធ្ងន់ និងដៃខាងស្ដាំត្រូវបានបញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រុកមង្គលបូរី៕ តាពេជ្រ