ប្រទះឃើញគ្រាប់កាំភ្លើង ៦៥០០គ្រាប់ នៅក្នុងបរិវេណសាលាដំបូងខេត្តព្រៃវែង

ព័ត៌មានសង្គម
ថ្ថ្ងៃសុក្រ 14 មិថុនា 2024
ប្រទះឃើញគ្រាប់កាំភ្លើង ៦៥០០គ្រាប់ នៅក្នុងបរិវេណសាលាដំបូងខេត្តព្រៃវែង

មន្ត្រីសាលាដំបូងខេត្តព្រៃវែង កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៤ បានរប្រទះឃើញគ្រាប់កាំភ្លើង ៦៥០០គ្រាប់ នៅក្នុងបរិវេណសាលាដំបូងខេត្ត និងបានជូនដំណឹងដល់មន្ត្រីជំនាញចុះទៅពិនត្យ។

ប្រទះឃើញគ្រាប់កាំភ្លើង ៦៥០០គ្រាប់ នៅក្នុងបរិវេណសាលាដំបូងខេត្តព្រៃវែង

បើកម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង សហការជាមួយមន្ត្រីបច្ចេកទេសនៃអង្គការកំម្ចាត់មីន Halo Trust កម្ពុជា សំណល់ជាតិផ្ទុះនេះគឺបានសេសសល់ពីសម័យសង្គ្រាម ដែលមានចំនួន ៦៥១០ គ្រាប់ ជាប្រភេទ Ak47 ចំនួន ៧៥០គ្រាប់ ប្រភេទ AR15 ចំនួន ១៦៦០គ្រាប់ និងប្រភេទ RPK មានចំនួន ៤១០០គ្រាប់។

ប្រទះឃើញគ្រាប់កាំភ្លើង ៦៥០០គ្រាប់ នៅក្នុងបរិវេណសាលាដំបូងខេត្តព្រៃវែង

បច្ចុប្បន្នគ្រាប់កាំភ្លើងទាំងអស់ត្រូវបានកម្លាំងជំនាញប្រគល់ជូនមន្ត្រីបច្ចេកទេសរបស់អង្គការកម្ចាត់មីន HaloTrust កម្ពុជាដើម្បីរក្សាទុកនៅទីតាំងសុវត្ថិភាព៕

ប្រទះឃើញគ្រាប់កាំភ្លើង ៦៥០០គ្រាប់ នៅក្នុងបរិវេណសាលាដំបូងខេត្តព្រៃវែង