កោះទទឹងនៅតំបន់កោះស្ដេចកំពុងធ្វើជាទីលម្ហែទេសចរណ៍លំដាប់ពិភពលោក ក្នុងទុនវិនិយោគ ៣០លានដុល្លារអាម៉េរិក

ព័ត៌មានសង្គម
ថ្ថ្ងៃពុធ 19 មេសា 2023
កោះទទឹងនៅតំបន់កោះស្ដេចកំពុងធ្វើជាទីលម្ហែទេសចរណ៍លំដាប់ពិភពលោក ក្នុងទុនវិនិយោគ ៣០លានដុល្លារអាម៉េរិក

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានប្រកាសឱ្យដឹងថា គម្រោងអភិវឌ្ឍន៍កោះទទឹងនឹងធ្វើការវិនិយោគគម្រោងផ្ទះលំហែ បឹងកាឡូ ភោជនីយដ្ឋាន និងគម្រោងផែទេសចរណ៍ ក្នុងទុនវិនិយោគប្រមាណ ៣០លានដុល្លារអាម៉េរិក ស្ថិតនៅភូមិកោះស្តេច ឃុំកោះស្តេច ស្រុកគិរីសាគរខេត្តកោះកុងដែលនឹងអាចបង្កើតការងារបានចំនួន ១៤២កន្លែង។

កោះទទឹងនៅតំបន់កោះស្ដេចកំពុងធ្វើជាទីលម្ហែទេសចរណ៍លំដាប់ពិភពលោក ក្នុងទុនវិនិយោគ ៣០លានដុល្លារអាម៉េរិក

បើតាមរាជរដ្ឋាភិបាលកម្ពុជាបានចេញអនុក្រឹត្យលេខ ៧៦ អនក្រ.បក ចុះថ្ងៃទី២៣ ខែកក្កដាឆ្នាំ២០១០ ស្តីពីការធ្វើអនុបយោគទីតាំងកោះទទឹងពីទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ មកជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋ។ កាលពីដើមខែមីនា ឆ្នាំ២០២៣កន្លងទៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាក៏បានបើកកិច្ចប្រជុំពិភាក្សាគម្រោងវិនិយោគរបស់ក្រុមហ៊ុន DEN NOKOR ដើម្បីអភិវឌ្ឍន៍កោះទទឹងក្រោយយល់ព្រមជាគោលការណ៍ឱ្យក្រុមហ៊ុន DEN NOKOR CO., LTD របស់លោក នួនដារ៉ាវិឆ័យ ឱ្យធ្វើការវិនិយោគអភិវឌ្ឍន៍កោះទទឹង ទំហំ ៧៤៣.៧៨៥ម២ ជារមណីយដ្ឋានអេកូទេសចរណ៍កម្សាន្តលំដាប់ពិភពលោក។

កោះទទឹងនៅតំបន់កោះស្ដេចកំពុងធ្វើជាទីលម្ហែទេសចរណ៍លំដាប់ពិភពលោក ក្នុងទុនវិនិយោគ ៣០លានដុល្លារអាម៉េរិក

សូមបញ្ជាក់ថា កោះទទឹងគេអាចធ្វើដំណើរតាមអូប័រ ឬទូកពីផែកោះស្ដេចមានចម្ងាយប្រហែល៥គីឡូម៉ែត្រដែលជាកោះគ្របដណ្ដប់ដោយព្រៃឈើបៃតង បរិយាកាសស្ងប់ស្ងាត់ មានទំហំផ្ទៃក្រឡាជិត ១គីឡូម៉ែត្រការ៉េ៕

កោះទទឹងនៅតំបន់កោះស្ដេចកំពុងធ្វើជាទីលម្ហែទេសចរណ៍លំដាប់ពិភពលោក ក្នុងទុនវិនិយោគ ៣០លានដុល្លារអាម៉េរិក