
អ្នកឧកញ៉ា សួរ វីរៈ អគ្គនាយកក្រុមហ៊ុន វីរៈ ប៊ុនថាំ បានសម្ដែងការរីករាយការបើកជាផ្លូវការរីស៊តម៉េតម័ងឃី (Mad Monkey Koh Sdach) ដោយអ្នកឧកញ៉ារំពឹងនឹងក្លាយជាផលិតផលទេសចរណ៌ថ្មីស្រឡាងលើទឹកដីកោះស្តេចហើយផលិតផលថ្មីមួយនេះនឹងក្លាយជាទំព័រប្រវត្តិសាស្រ្តថ្មីមួយទៀតដែលអាចទាក់ទាញទេសចរណ៌អន្តរជាតិអោយបានស្គាល់ទឹកដីកោះមួយនេះ។

អ្នកឧកញ៉ា បញ្ជាក់ថា កោះស្តេចនឹងក្លាយជាតំបន់ទេសចរណ៌បរទេសដ៏សំបូរបែបផលិតផលថ្មីមួយនេះនឹងនាំមកនូវសេដ្ឋកិច្ចដ៏រឹងមសម្រាប់ប្រជាជនដែលរស់នៅតំបន់កោះស្តេច៕







