ធនាគារអាមេរិកធំៗចំនួន៦ ក្នុងខែមីនានេះបានធ្លាក់ចុះទំហំទឹកប្រាក់លើទីផ្សារប្រហែល ១៦៥ពាន់លាន

ពិភពលោក
ថ្ថ្ងៃសុក្រ 17 មីនា 2023
ធនាគារអាមេរិកធំៗចំនួន៦ ក្នុងខែមីនានេះបានធ្លាក់ចុះទំហំទឹកប្រាក់លើទីផ្សារប្រហែល ១៦៥ពាន់លាន

ធនាគារអាមេរិកធំៗចំនួន៦ គិតតែក្នុងខែមីនានេះបានបាត់បង់ទឹកប្រាក់នៅលើទីផ្សារប្រហែល១៦៥ពាន់លានដុល្លារ ឬប្រមាណ ១៣% បន្ទាប់ពីប្រជាជននាំគ្នាសម្រុកទៅដកលុយ។ នេះបលយោងតាមការចុះផ្សាយពី FT។

ធនាគារអាមេរិកទាំងនោះកំពុងជួបបញ្ហាប្រឈមជាខ្លាំងលើតម្លៃហ៊ុននៃធនាគារ Citigroup និងMorgan Stanley ជួបប្រទះការធ្លាក់ចុះខ្លាំងបំផុតកាលពីថ្ងៃពុធ ខណៈធនាគារ Bank Of America ក៏ធ្លាក់យ៉ាងខ្លាំងបំផុតរយៈពេល ២ឆ្នាំចុងក្រោយនេះ។

ធនាគារអាមេរិកធំៗចំនួន៦ ក្នុងខែមីនានេះបានធ្លាក់ចុះទំហំទឹកប្រាក់លើទីផ្សារប្រហែល ១៦៥ពាន់លាន

ក្រោយទំនោបែបនេះក្រុមវិនិយោគិនក៏បានព្យាករណ៍បន្ថែមថា ប្រាក់ចំណូលនៃធនាគារធំៗ៣ទៀតដូចជា Goldman Sachs, JPMorgan Chase និង Wells Fargo ក៏នឹងអាចមានការខាតបង់ដូចគ្នា។

សូមបញ្ជាក់ថា កាលពីពេលថ្មីៗនេះធនាគារ Silicon Valley Bank ដែលជា ធនាគារធំបំផុតលំដាប់ទី១៦ នៅអាមេរិកបានដួលរលំ ក្រោយអតិថិជនសម្រុកដកប្រាក់បន្ទាប់ពីបានតំឡើងការប្រាក់ នៅធនាគារកណ្ដាល៕

ធនាគារអាមេរិកធំៗចំនួន៦ ក្នុងខែមីនានេះបានធ្លាក់ចុះទំហំទឹកប្រាក់លើទីផ្សារប្រហែល ១៦៥ពាន់លាន