ព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងលោកស្រី ជា សិរី ជាអគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជាមានឋានៈស្មើទេសរដ្ឋមន្ត្រី ជំនួសលោក ជា ចាន់តូ ជាឪពុក។
លោកស្រី ជា សិរី បានបញ្ចប់ថ្នាក់បណ្ឌិតផ្នែកសេដ្ឋកិច្ច (PhD) នៅសាកលវិទ្យាល័យAdelaide ប្រទេសអូស្ត្រាលី កាលឆ្នាំ២០២១។ នៅអំឡុងឆ្នាំ២០១០ លោកស្រីបានបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកធនាគារ ពីសាកលវិទ្យាល័យ SOAS ទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស និងឆ្នាំ២០១៩ បរិញ្ញាបត្រជាន់ខ្ពស់នៅសាលាគោលនយោបាយ លី ក្វាន់យូ ប្រទេសសិង្ហបុរី។
លើសពីនេះលោកស្រី ជា សិរី ក៏ទទួលបានវិញ្ញាបនបត្រផ្នែកអភិវឌ្ឍន៍ហិរញ្ញវត្ថុពីសាកលវិទ្យាល័យ Harvard Kennedy នៅសហរដ្ឋអាមេរិក ក្នុងឆ្នាំ២០០៦ និងវិញ្ញាបនបត្របញ្ជាក់ការសិក្សាផ្នែកពាណិជ្ជកម្មពីសាកលវិទ្យាល័យ ស៊ីដនី ប្រទេសអូស្ត្រាលី ក្នុងឆ្នាំ២០០៧៕