SinoPac នឹងទិញភាគហ៊ុន១០០% ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត តម្លៃជាង៥០០លាន

ព័ត៌មានសង្គម
ថ្ថ្ងៃច័ន្ទ 6 ឧសភា 2024
SinoPac នឹងទិញភាគហ៊ុន១០០% ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត តម្លៃជាង៥០០លាន

ក្រុមហ៊ុន SinoPac Holdings របស់តៃវ៉ាន់ ដែលជាក្រុមហ៊ុនមេរបស់ធនាគារ SinoPac កាលពីថ្ងៃទី ០៤ ខែឧសភា ឆ្នាំ២០២៤ បានចេញសេចក្ដីប្រកាសព័ត៌មានអំពីការអនុម័ត ដោយក្រុមប្រឹក្សាភិបាលរបស់ខ្លួន លើការទិញយកភាគហ៊ុន ១០០% របស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ Amret Plc នៅកម្ពុជា ក្នុងតម្លៃប្រហែល ៥៤៣លានដុល្លារអាម៉េរិក។

SinoPac នឹងទិញភាគហ៊ុន១០០% ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត តម្លៃជាង៥០០លាន

ការទិញនេះក្រុមហ៊ុន SinoPac Holding បានអះអាងថា នឹងធ្វើឡើងជាបីដំណាក់កាល ដំណាក់កាលទីមួយក្រុមហ៊ុននឹងទិញយក ៨០% ក្នុងតម្លៃប្រហែល ៤៣៥ លានដុល្លារ ហើយបន្ទាប់មកនឹងទិញយក១០% ទៀតនៅចុងឆ្នាំទី១ ហើយ១០% ទៀតនឹងទិញយកនៅចុងឆ្នាំទី២។

SinoPac នឹងទិញភាគហ៊ុន១០០% ពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអម្រឹត តម្លៃជាង៥០០លាន

ទោះយ៉ាងនេះក្ដីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត នៅមិនទាន់មានសេចក្ដីបញ្ជាក់នៅឡើយទេ។ សូមរម្លឹកថា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត មានសាខាសរុបចំនួន ១៥០ នៅទូទាំង ប្រទេសកម្ពុជា ជាមួយនឹងទ្រព្យសកម្ម សរុ ប្រមាណ ២ពាន់លានដុល្លារអាម៉េរិក គិតត្រឹមចុងឆ្នាំ២០២៣៕