អាម៉េរិកព្រមានបិទ Tik Tok នៅលោកខាងលិច បើសិនមិនព្រមពុះភាគហ៊ុនលក់

ពិភពលោក
ថ្ថ្ងៃព្រហស្បតិ៍ 16 មីនា 2023
អាម៉េរិកព្រមានបិទ Tik Tok នៅលោកខាងលិច បើសិនមិនព្រមពុះភាគហ៊ុនលក់

ក្រុមហ៊ុនTikTok បានប្រាប់សារព័ត៌មាន Reuters ឱ្យដឹងថា រដ្ឋាភិបាលអាមេរិកព្រមានបិទក្រុមហ៊ុនរបស់ខ្លួននៅលោកខាងលិចបើសិនជាពួកគេមិនព្រមពុះភាគហ៊ុនលក់នៅលើផ្សារហ៊ុនអាមេរិក។

រឿងរ៉ាវរវាងក្រុមហ៊ុនចិន និងរដ្ឋាភិបាលអាមេរិកបានផ្ទុះឡើងលើកដំបូងក្រោយអាមេរិកបង្ហាញក្ដីព្រួយបារម្ភខ្លាចTikTok លួចទិន្នន័យប្រជាជនអាមេរិក និងប្រគល់ជូនរដ្ឋាភិបាលចិន ខណៈបច្ចុប្បន្ន ប្រជាជនអាមេរិកដែលកំពុងប្រើប្រាស់TikTok មានរហូតដល់ ១០០ លានគណនី។

អាម៉េរិកព្រមានបិទ Tik Tok នៅលោកខាងលិច បើសិនមិនព្រមពុះភាគហ៊ុនលក់

គួររម្លឹកថា ការព្រមានបិទក្រុមហ៊ុន TikTok នេះគឺកើតឡើង បន្ទាប់ពីទំនាក់ទំនងរវាងអាមេរិក និងចិន កាន់តែមានភាពល្អក់កករដោយកន្លងមកអាមេរិកព្យាយាមដាក់គំនាបសេដ្ឋកិច្ចលើវិស័យបច្ចេកវិទ្យារបស់ចិនដូចជាការបិទ និងរារាំងការនាំចេញបន្ទះឈីបពីចិនទៅអាមេរិកជាដើម៕