ត្រៀមបើកច្រកព្រំដែនអន្តរជាតិរវាងកម្ពុជា-ថៃ មួយបន្ថែមទៀត ដើម្បីបង្កើនប្រតិបត្តិការពាណិជ្ជកម្ម និងទេសចរណ៍រ

ព័ត៌មានសង្គម
ថ្ថ្ងៃច័ន្ទ 6 ធ្នូ 2021
ត្រៀមបើកច្រកព្រំដែនអន្តរជាតិរវាងកម្ពុជា-ថៃ មួយបន្ថែមទៀត ដើម្បីបង្កើនប្រតិបត្តិការពាណិជ្ជកម្ម និងទេសចរណ៍រ

ពោធិ៍សាត់៖ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បានចុះត្រួតពិនិត្យផ្លូវជាតិលេខ ៥៥ និងសិក្សាលទ្ធភាពក្នុងការបើកច្រកព្រំដែនអន្តរជាតិថ្មដា។

ការបើកច្រកព្រំដែនអន្តរជាតិរវាងកម្ពុជា-ថៃ ដើម្បី បង្កើនកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងទេសចរណ៍រវាងប្រទេសទាំងពីរ ខណៈប្រជាពលរដ្ឋនៅតាមបណ្តាខេត្តភាគខាងលិចប្រទេស និងអ្នកវិនិយោគកំពុងទន្ទឹងរង់ចាំ និងចង់ឃើញការប្រែក្លាយច្រកនេះទៅជាច្រកអន្តរជាតិឱ្យបានឆាប់។ 

ត្រៀមបើកច្រកព្រំដែនអន្តរជាតិរវាងកម្ពុជា-ថៃ មួយបន្ថែមទៀត ដើម្បីបង្កើនប្រតិបត្តិការពាណិជ្ជកម្ម និងទេសចរណ៍រ

ច្រកនេះមានទីតាំង ស្ថិតនៅក្នុងឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ជាប់ព្រំដែនជាមួយខេត្តត្រាត ប្រទេសថៃ ហើយអ្នកវិយោគិនធំនៅតំបន់ច្រកនោះគឺលោកឧកញ៉ា ទ្រី ភាព។

សូមបញ្ជាក់ថា ច្រកព្រំដែនអន្តរជាតិថ្មដានេះគ្រោងនឹងសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានា ដូចជាអគារអន្តោរប្រវេសន៍ អាគារគយនិងរដ្ឋាករសម្រាប់ត្រួតពិនិត្យរួម ចំណតសម្រាប់ផ្ទេរទំនិញឆ្លងកាត់ ‌‌ឃ្លាំង ទីលានកុងទីន័រ និងអគាររដ្ឋបាល ជាដើម៕