រោងចក្រជាង៧០ព្យួរការងារ ប៉ះពាល់ដល់កម្មករជាង៣ម៉ឺននាក់ហើយអាចនឹងកើនទៀត គ្រារដ្ឋាភិបាលកំពុងមានចំណាត់ការ

ព័ត៌មានសង្គម
ថ្ថ្ងៃអង្គារ 7 មីនា 2023
រោងចក្រជាង៧០ព្យួរការងារ ប៉ះពាល់ដល់កម្មករជាង៣ម៉ឺននាក់ហើយអាចនឹងកើនទៀត គ្រារដ្ឋាភិបាលកំពុងមានចំណាត់ការ

រោងចក្រជាង៧០ ដែលបានសម្រេចព្យួរការងារបានឱ្យប៉ះពាល់ដល់កម្មករកម្មការិនីជាង៣ម៉ឺននាក់ ចំនួននេះវានឹងបន្តកើនឡើងទៀតទាំងរោងចក្រផ្លូវការ និងមិនផ្លូវការក្នុងពេលខាងមុខនេះដោយសារភាពមិនច្បាស់លាស់មួយចំនួនធ្វើឱ្យអ្នកបញ្ជាទិញទំនិញពីកម្ពុជាមានការប្រយ័ត្នខ្ពស់។

បើតាមលោក អាត ធន់ ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកម្ពុជា បានឱ្យដឹងថា តាមតួរលេខពីក្រសួងការងារនេះវាគ្រាន់តែជាក្រុមហ៊ុនផ្លូវការ តែនៅក្រុមហ៊ុនមិនផ្លូវការមានការបើកបិទៗ បើនិយាយទៅវាប៉ះពាល់លើសចំនួនជាង៧០រោងចក្រទៅទៀត។

រោងចក្រជាង៧០ព្យួរការងារ ប៉ះពាល់ដល់កម្មករជាង៣ម៉ឺននាក់ហើយអាចនឹងកើនទៀត គ្រារដ្ឋាភិបាលកំពុងមានចំណាត់ការ

លោកបន្តថា ចំនួនរោងចក្រដែលព្យួរការងារជាង៧០រោងចក្រនេះវាជាចំនួនមិនច្រើននោះទេ។ប៉ុន្តែអ្វីដែលជាបញ្ហាគឺរោងចក្របិទ ហើយកន្លងមកក្រុមហ៊ុនឬរោងចក្រទាំងនោះមិនបានធ្វើតាមនីតិវិធីទេគឺមានក្រុមហ៊ុនខ្លះចង់ផ្ទេរក្រុមហ៊ុនមួយពីកន្លែងទៅកន្លែងមួយក៏បិទក្រុមហ៊ុនទៅហើយក្រុមហ៊ុនខ្លះទៀតគាត់ស្អប់ខាងសហជីពក៏បិទក្រុមហ៊ុនដោយមានក្រុមទុចចរិតសហការជាមួយថៅកែរួមជាមួយអ្នកពាក់ព័ន្ធផ្សេងទៀត គេឃុបឃិតគ្នាធ្វើរឿងហ្នឹង។ កន្លងទៅកម្មករពិបាកពេកអត់ការងារធ្វើយូរពេកក៏បិទក្រុមហ៊ុន អីចឹងអ្នកចំណេញគឺខាងក្រុមហ៊ុននិងឃុបឃិត។

រោងចក្រជាង៧០ព្យួរការងារ ប៉ះពាល់ដល់កម្មករជាង៣ម៉ឺននាក់ហើយអាចនឹងកើនទៀត គ្រារដ្ឋាភិបាលកំពុងមានចំណាត់ការ

បើតាមច្បាប់ស្ដីពីងារងារ កាលណាក្រុមហ៊ុនឬរោងចក្រណាមួយបិទ ត្រូវទៅជម្រេះបញ្ជីជាមួយតុលាការហើយត្រូវសងសំណងទៅកម្មករមុនគេ ហើយថៅកែរូបនោះមិនអាចធ្វើជាថៅកែនៅក្នុងវិស័យកាត់ដេរបានរយៈពេល៥ឆ្នាំ ចុះក្រឡេកមកមើលការអនុវត្តន៍ជាកស្ដែងវិញយ៉ាងណាដែរ។

បើតាមក្រុមអ្នកតាមដានសង្គមបានលើកឡើងថា ដើមចមនៃ GSP និង EBA មិនប្រាកដថាកម្ពុជារក្សាបាន EBA គ្រាដែលវៀតណាមមានកិច្ចព្រមព្រៀងជាមួយ EU ធ្វើឱ្យមានឱកាសដឹកទំនិញទៅអឺរ៉ុបដោយមិនអស់ពន្ធ។ ម្យ៉ាងទៀតបញ្ហាសង្គ្រាមនៅអ៊ុយក្រែន រី៕នៅកម្ពុជាជិតដល់ពេលត្រូវបោះឆ្នោត ដូចនេះជាទូទៅសម្រាប់អ្នកបញ្ជាទិញទំនិញពីកម្ពុជាគេមានការប្រយ័ត្ន។

រោងចក្រជាង៧០ព្យួរការងារ ប៉ះពាល់ដល់កម្មករជាង៣ម៉ឺននាក់ហើយអាចនឹងកើនទៀត គ្រារដ្ឋាភិបាលកំពុងមានចំណាត់ការ

ចំណែក សម្តេចតេជោ នាយករដ្ឋមន្ត្រី កាលពីថ្ងៃទី៦មីនា បានមានប្រសាសន៍ថា សម្ដេចទទួលរបាយការណ៍អំពីសហជីពមួយបានបញ្ជូនសារមកសំណូមពរថា ឥឡូវនេះចំនួនរោងចក្រដែលព្យួរគឺមានការកើនឡើង ដែលកម្មករកម្មការិនីសំណូមពរជួយអន្តរាគមន៍។

សម្តេចតេជោ បញ្ជាក់ថា «ខ្ញុំបានបញ្ជូនបញ្ហានេះទៅរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្វើការពិភាក្សាគ្នាដើម្បីឆ្លើយតបទៅលើបញ្ហានេះ។ វាមិនច្រើនដូចសម័យកាលកូវីដ១៩ទេ អីចឹងសម្រាប់កម្មករដែលព្យួរការងារយើងត្រូវពិភាក្សាជាមួយនិងម្ចាស់រោងចក្រដោយយើងធ្វើដូចកាលសម័យកូវីដ១៩ រាជរដ្ឋាភិបាលឧបត្ថម្ភប្រាក់៤០ដុល្លារអាមេរិកនិងម្ចាស់រោងចក្រ៣០ដុល្លារអាមេរិក ហើយគួរត្រូវបានអនុវត្តចាប់ពីខែមេសា។ អីចឹងត្រូវរុះរាន់ជាមួយម្ចាស់រោងចក្រដែលត្រូវព្យួរការងារ ដើម្បីដាក់ចេញនៅការអន្តរាគមន៍»៕