ក្រុមកម្មករកម្មការិនីប្រមាណ ៧០០នាក់នៃរោងចក្រទីឆាវ ថេកស្ថាយខេមបូឌាខូអិលធីឌី ស្ថិតនៅក្នុងស្រុកពញាឮ ខេត្តកណ្ដាល ធ្វើកូដកម្មទាមទារបើកប្រាក់ខែកាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ដោយសារតែថៅកែរោងចក្របានពន្យារពេលនិងយឺតយ៉ាវក្នុងការប្រាក់ខែ។
កម្មករកម្មការនីបានឱ្យដឹងថា ថៅកែរោងចក្របានពន្យារពេលនិងយឺតយ៉ាវក្នុងការបើកប្រាក់ខែច្រើនដងមកហើយ ដែលធ្វើឱ្យប៉ះពាល់ដល់ជីវភាពរស់នៅរបស់កម្មករនិងក្រុមគ្រួសារ ប្រឈមនឹងបញ្ហាកម្ចីធនាគារ ប៉ះពាល់ដល់ការសិក្សារបស់កូនមិនមានប្រាក់បង់ថ្លៃផ្ទះជួលនិងខ្វះខាតលើការហូបចុកប្រចាំថ្ងៃជាដើម ទើបនាំឱ្យពួកគាត់ទាមទារឱ្យថៅកែរោងចក្រមានការទទួលខុសត្រូវខ្ពស់ចំពោះការបើកប្រាក់ខែឱ្យបានទៀងទាត់។
ទាក់ទងបញ្ហានេះ 1Post មិនទាន់អាចទំនាក់ទំនងសុំការបញ្ជាក់ពីភាគីនយោជកបាននៅឡើយ៕